Banner KNP Detail Top

រថយន្តធុនធំ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ បណ្ដាល ឲ្យខ្ទាតស្រាបៀរកម្ពុជា រាយប៉ាយនៅលើកំណត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិស្រែញ សង្កាត់ពងទឹក

រថយន្តធុនធំ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ បណ្ដាល ឲ្យខ្ទាតស្រាបៀរកម្ពុជា រាយប៉ាយនៅលើកំណត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិស្រែញ សង្កាត់ពងទឹក


ភ្នំពេញ ៖ រថយន្តធុនធំ២គ្រឿង កាលពីព្រលឹមស្រាងៗថ្ងៃទី ១៥ កក្កដា ឆ្នំា២០២៣នេះ បានបុកគ្នាលាន់ដូចរន្ទះ បណ្ដាល ឲ្យខ្ទាតស្រាបៀរកម្ពុជា រាយប៉ាយនៅលើកំណត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

មុនកើតហេតុ គេឃើញ រថយន្តម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5999 ដឹកស្រាបៀរ បើករ៉ឺយ៊ែរថយក្រោយចេញពីហ្គារ៉ាស់ ស្រាប់តែរថយន្តធុនធំម៉ាក ហ៊ីយ៉ាដាយ ពណ៌ ស ដឹកទំនិញ បើកល្បឿនលឿនពីត្បូងទៅជើង ទំនងហ្វ្រាំងមិនទាន់ ក៏ជ្រុលបុក រថយន្ត DAEWOO ពណ៌ស ពេញទំហឹង បណ្តាលឲ្យធ្លាយឃ្លុំខ្ទាតស្រាបៀរកម្ពុជា រាយប៉ាយស្ទើរពេញផ្លូវ , ចំណែករថយន្តរងការ ខូចខាតទាំងសង្ខាង។

យ៉ាងណាក៏ដោយក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ដោយឱ្យតំណាងក្រុមហ៊ុនសម្រប សម្រួលគ្នា រួចស្ទូចរថយន្តយកទៅជួសជុលទាំងសង្ខាង ៕

អត្ថបទដែលជាប់ទាក់ទង