Banner KNP Detail Top

បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ខណៈជិះម៉ូតូចេញក្លិបមួយកន្លែង ត្រូវរថយន្តកុងតឺន័របេីកបុកនិងកិនអូស

បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ខណៈជិះម៉ូតូចេញក្លិបមួយកន្លែង ត្រូវរថយន្តកុងតឺន័របេីកបុកនិងកិនអូស


ភ្នំពេញ៖ កាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមុខក្លិបមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះថន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរជាងដឺគ័រ ស្នាក់នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ មានស្រុកកំណេីតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។

មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្គូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JO-1627 ឌុបបុរសម្នាក់ទៀត ចេញពីក្លិបស្ពាយឌ័រ ខណៈជិះចេញមកដល់ផ្លូវចោមចៅស្រាប់តែមានរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 3A-3572 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិចចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកនិងកិនម៉ូតូអូសជាច្រេីនម៉ែត្របណ្តាលឱ្យភាគីខាងម៉ូតូស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកេីតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងស្វែងរកសាច់ញាតិជនរងគ្រោះដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃដ្ឋានរាជធានីភ្នំពេញធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង