Banner KNP Detail Top

យុវជនម្នាក់ ត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធករណីដេញវាយគូទំនាស់ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ ស្លាប់ ស្រុកសំរោង ខេត្តតាកែវ

យុវជនម្នាក់ ត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធករណីដេញវាយគូទំនាស់ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ ស្លាប់ ស្រុកសំរោង ខេត្តតាកែវ

(តាកែវ)៖ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យ២នាក់ឈ្មោះ អៀ សាន់យូ អាយុ១៦ឆ្នាំ (ឃាត់ខ្លួន) និងឈ្មោះ សោត ហួលីហេង អាយុ១២ឆ្នាំ (អនីតិជន) បានជិះម៉ូតូឌុបគ្នាដេញវាយគូទំនាស់ឈ្មោះ រិត កុសល់ អាយុ១៩ឆ្នាំ។ លុះដល់ទីតាំងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ រិត កុសល់ បានធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ។

ផ្ដើមចេញពីទំនាស់ក្មេងទំនើង យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ហើយក៏ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធករណីដេញវាយគូទំនាស់បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ក្រោយកើតហេតុ ជនដៃដល់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ឃាត់ខ្លួនយកមកធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់។
រហូតដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោក វៃ រចនា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តតាកែវ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ អៀ សាន់យូ ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង៕

អត្ថបទដែលជាប់ទាក់ទង