Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកកកពោធិ៍វាលបុកជាមួយរថយន្តលុចស៊ីស បណ្តាលធ្លាក់ផ្លូវទាំង២គ្រឿង មានមួយគ្រឿងក្រឡាប់ផ្ញាជើង

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកកកពោធិ៍វាលបុកជាមួយរថយន្តលុចស៊ីស បណ្តាលធ្លាក់ផ្លូវទាំង២គ្រឿង មានមួយគ្រឿងក្រឡាប់ផ្ញាជើង

បន្ទាយមានជ័យ៖ រថយន្តដឹកទឹកកកពោធិ៍វាលបុកជាមួយរថយន្តលុចស៊ីសRX.300បណ្តាលធ្លាក់ផ្លូវទាំង២គ្រឿងមាន១គ្រឿងក្រឡាប់ផ្ញាជើងឡើងបណ្តាលស្រាលកើតឡើងនៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាត់លេខ៥ស្ថិតភូមិ.ឃុំកូប ស្រុកអូរជ្រៅ។

អ្នកឃើញហេតុការណ៍ប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក់លុចស៊ីសRX.300ពាក់ផ្លាក់លេខភ្នំពេញ2M.6597 បានបើកករក្នុងទិសដៅកើតមកលិច ហើយមានរថយន្តដឹកទឹកកកពាក់ផ្លាក់លេខភ្នំពេញ3D.4500បានបើកបរបញ្ច្រាស់ទិសគ្នាពីកើតមកលិចក្នុងល្បឿនលឿបានបុកពេញទំហឹងបណ្តាលធ្លាក់ផ្លូវទាំង២គ្រឿងហើយមានរថយន្តលុចស៊ីសRX.300ក្រឡាប់ផ្ញាជើងឡើងបណ្តាលរបួសស្រាល។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅ បានចុះមកពិនិត្យប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺបង្កដោយរថយន្តធុនធំដឹកទឹកកកពោធិ៍វាលបានឡើងវ៉ាទៅបុកជាមួយរថយន្តលុចស៊ីពេញទំហឹងបណ្តាលធ្លាក់ផ្លូវរថយន្តលុចស៊ីសក្រឡាប់ផ្ញាជើងឡើងលើ និងរថយន្តដឹកទឹកកកបានធ្លាក់ផ្លូវខាងស្តាំដៃដែលមកពីក្រុងសិរីសោភ័ណទិសដៅទៅក្រុងប៉ោយប៉ែត។

ក្រោយធ្វើការវាស់វែងហើយរថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុក្ខនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង