Banner KNP Detail Top

បើកម៉ូតូបុកអ្នកដំណើរនាពេលយប់ រួចដាក់មេក្រូចបាត់ស្រមោល បន្សល់ទុកអ្នករងរបួសធ្ងន់ នៅម្នាក់ឯង ស្ថិតក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

បើកម៉ូតូបុកអ្នកដំណើរនាពេលយប់ រួចដាក់មេក្រូចបាត់ស្រមោល បន្សល់ទុកអ្នករងរបួសធ្ងន់ នៅម្នាក់ឯង ស្ថិតក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ


ខេត្តកំពង់ស្ពឺ ÷ នៅ ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២៣ មានហេតុការណ៌ដ៌រន្ធត់មួយបានកើតឡើងរវាងអ្នកបើកបរម៉ូតូនិងអ្នកដំណើរដើរតាមចិញ្ចើមផ្លូវ ក្នុងទិសស្របគ្នាបានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកដើរនោះ សន្លប់ស្តូកស្តឹងនិងរងរបួសធ្ងន់ធ្ងរផងដែរ។

ហេតុការណ៌គ្រោះថ្នាក់នេះ ដែលបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៨៩-៨៨ស្ថិតក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ យោងតាមកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់មានឈ្មោះ អត បានដើរចេញពីផ្ទះបងប្អូនដើម្បីដើរទៅផ្ទះរបស់ខ្លួនលុះមកដល់ចំណុចខាងលើ ត្រូវបានម៉ូតូហុងដាសង់មួយគ្រឿងពណ៌ខ្មៅមិនស្គាល់អត្តសញ្ញាណបានវិលពីក្រោយពេញទំហឹង រួចម៉ូតូដួលអូសបែកផ្កាភ្លើងលើផ្លូវជាតិប្រហែល៥ទៅ៦ម៉ែត្រ រួចអ្នកបើកម៉ូតូស្រវ៉ាម៉ូតូបើកបន្តដើម្បីគេចខ្លួនបាត់ស្រមោល សន្សល់នៅអ្នករងរបួសនៅកន្លែងកើតហេតុនិងបំណែកម៉ូតូផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង