Banner KNP Detail Top

អ្នកច្នៃម៉ូតនិងជាតារាបង្ហាញម៉ូត នាង អរបុននី ហ្គាព្រីល (R’Bonney Gabriel) បានគ្រងមកុដបវរកញ្ញាចក្រវាល

អ្នកច្នៃម៉ូតនិងជាតារាបង្ហាញម៉ូត នាង អរបុននី ហ្គាព្រីល (R’Bonney Gabriel) បានគ្រងមកុដបវរកញ្ញាចក្រវាល

(ស្ត្រេតថែមស៍) ៖ អ្នកច្នៃម៉ូតនិងជាតារាបង្ហាញម៉ូត នាង អរបុននី ហ្គាព្រីល (R’Bonney Gabriel) បានគ្រងមកុដបវរកញ្ញាចក្រវាលកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ជាជនជាតិអាម៉េរិកកាត់ហ្វីលីពីនដំបូងគេដែលបានគ្រងមកុដមួយនេះ។
អ្នកជាប់លេខ២ គឺនាង អាម៉ាន់ដា ឌូដាមែល (Amanda Dudamel) វ័យ ២៣ ឆ្នាំ ជនជាតិវេណេស៊ុយអេឡា ខណៈ នាង អេនឌ្រីណា ម៉ាទីណេស (Andreina Martinez) អាយុ ២៥ ឆ្នាំ មកពីសាធារណរដ្ឋដូមីនិក បានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រឡងប្រជែងដែលបានធ្វើឡើងក្នុងទីក្រុងញូវអ័រលីន (New Orleans)រដ្ឋល្វីសៀណា (Louisiana)សហរដ្ឋអាម៉េរិក។
នាងហ្គាព្រីល អាយុ ២៨ ឆ្នាំ គឺជាជនជាតិអាម៉េរិកដំបូងគេ ដែលបានឈ្នះបវរកញ្ញាចក្រវាលចាប់តាំងពីឆ្នាំ ២០១២ នៅពេលដែលនាង អូលីវៀ ខាប់ឡូ (Olivia Cuplo) អាយុ ៣០ ឆ្នាំដែលធ្វើជាពិធីការិនីឆ្នាំនេះ បានគ្រងមកុដនេះ។ នាងហ្គាព្រីលមកពីរដ្ឋតិចសាស់ បានហៅខ្លួននាងថា “ជនជាតិហ្វីលីពីនតិចសាស់ដ៏មានមោទនភាព”។
នាងបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសាខាទូរទស្សន៍ក្នុងស្រុករបស់ ABC News នៅទីក្រុងហ៊ូស្តុនក្នុងខែតុលា ឆ្នាំ ២០២២ ថា”ឪពុករបស់ខ្ញុំបានផ្លាស់ទៅរស់នៅសហរដ្ឋអាម៉េរិកពីហ្វីលីពីនតាមរយៈការទទួលបានអាហារូបករណ៍មហាវិទ្យាល័យ ជាមួយប្រាក់ប្រហែល ២០ ដុល្លារនៅក្នុងហោប៉ៅរបស់គាត់”។
“គាត់ចង់ត្រួសត្រាយជីវិតថ្មីសម្រាប់ខ្លួនគាត់។ គាត់បានជួបម្តាយរបស់ខ្ញុំនៅរដ្ឋតិចសាស់។ នាងជាស្ត្រីជនជាតិអាម៉េរិកម្នាក់មកពីទីក្រុងប៊ីយូម៉ុន (Beaumont)”។
នៅក្នុងវគ្គសួរនិងឆ្លើយសំណួរនៃកម្មវិធីប្រឡង នាងហ្គាព្រីលត្រូវបានសួរពីរបៀបដែលនាងនឹងធ្វើការយ៉ាងដូចម្តេចដើម្បីបង្ហាញថាកម្មវិធីបវរកញ្ញាចក្រវាលគឺជា “អង្គការដែលផ្តល់អំណាចនិងវឌ្ឍនភាព”។
ដោយលើកឡើងពីការងាររបស់នាងដែលប្រើសម្ភារៈកែច្នៃក្នុងការរចនាម៉ូតរបស់នាងនិងការបង្រៀនដេរដល់អ្នករួចផុតពីការជួញដូរមនុស្សនិងអំពើហិង្សាក្នុងគ្រួសារ នាងបាននិយាយថា “ខ្ញុំនឹងប្រើវាដើម្បីធ្វើជាអ្នកដឹកនាំកំណែទម្រង់និយមមួយរូប”។
យោងតាមជីវប្រវត្តិរបស់នាងនៅលើវេបសាយ Miss Universe នាងគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់នាង។
នាងបានបន្ថែមថា “វាមានសារៈសំខាន់ណាស់ក្នុងការវិនិយោគលើអ្នកដទៃ វិនិយោគក្នុងសហគមន៍របស់យើង និងប្រើប្រាស់ទេពកោសល្យពិសេសរបស់អ្នកដើម្បីបង្កើតភាពខុសប្លែកមួយ”។
“យើងទាំងអស់គ្នាមានអ្វីដែលពិសេស ហើយនៅពេលដែលយើងដាំគ្រាប់ពូជពិសេសទាំងនោះនៅក្នុងជីវិតរបស់អ្នកដទៃ យើងនឹងផ្លាស់ប្តូរពួកគេ ហើយយើងប្រើវាជាយានសម្រាប់ការផ្លាស់ប្តូរ”៕

អត្ថបទដែលជាប់ទាក់ទង