Banner KNP Detail Top

កញ្ញា ហង្ស ម៉ានីតា បានទៅចូលរួមក្រកួត តែអ្វីដែលហាក់មានការសោកស្តាយ ជាងនេះទៅទៀតនោះ ដោយបវរកញ្ញាកម្ពុជា មិនអាចឈានដល់វគ្គ Top ណាមួយបាននោះ

កញ្ញា ហង្ស ម៉ានីតា បានទៅចូលរួមក្រកួត តែអ្វីដែលហាក់មានការសោកស្តាយ ជាងនេះទៅទៀតនោះ ដោយបវរកញ្ញាកម្ពុជា មិនអាចឈានដល់វគ្គ Top ណាមួយបាននោះ

ភ្នំពេញ ៖ ទាំងប្រុសទាំងស្រី ហាក់មានការតាមដានទស្សនា នូវការប្រកួតបវកញ្ញាយ៉ាងស្វិតស្វាញបំផុត ជាពិសេសមហាជនជាច្រើនដែលតែងតែនិយមគាំទ្រតាមដាននៅក្នុងវិស័យ Miss Universe Cambodia 2022 ដែល កញ្ញា ហង្ស ម៉ានីតា បានទៅចូលរួមក្រកួត តែអ្វីដែលហាក់មានការសោកស្តាយជាងនេះទៅទៀតនោះ ដោយបវរកញ្ញាកម្ពុជា មិនអាចឈានដល់វគ្គ Top ណាមួយបាននោះឡើយ តែយ៉ាងណាក៏ដោយ ក្នុងនោះមហាជនដែលជាអ្នកគាំទ្រ ក៏មានក្ដីរំភើបសប្បាយរីករាយ និងមានមោទកភាពទៅលើរូបនាងយ៉ាងខ្លាំង ព្រោះនាងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ពិតជាធ្វើបានល្អខ្លាំងណាស់នៅលើឆាកដ៏ធំមួយនេះ ជូនប្រទេសកម្ពុជារបស់យើងទាំងមូល។
យើងនាំគ្នាក្រឡេកមកមើលឃើញថា ក្រោយពីបញ្ចប់ការប្រកួត និងបានប្រកាសលទ្ធផល Top 16 បវរកញ្ញា ហង្ស ម៉ានីតា ក៏បានដើរចុះពីលើឆាកភ្លាមៗតែម្ដង មិនទុកចាំយូរតទៅទៀត គេងមិនលក់បកមិនល្ហើយ ក្រោយបានដឹងថា បវកញ្ញា ហង្ស ម៉ានីតា មិនបានចូល Top រួចមក ក៏ស្រាប់តែគេប្រទះឃើញរៀមច្បងកញ្ញា រ៉េត សារីតា ក៏បានចេញមុខមកបង្ហោះសារនិយាយប៉ុន្មានឃ្លាយ៉ាងចាក់ដោតទាំងអួលណែនក្នុងចិត្តនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់កញ្ញា ដោយបានបង្ហាញពីអារម្មណ៍របស់ខ្លួនទាំងក្ដុកក្ដួល ហាក់បីដូចជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់កញ្ញា ម៉ានីតា ដែលមិនអាចឈានចូល Top បាននៅក្នុងការប្រកួតមួយនេះ នៅលើទឹកដីសហរដ្ឋអាមេរិក។
ដោយក្នុងនោះ កញ្ញា រ៉េត សារីតា បានបង្ហោះសារនិយាយទាំងហួសចិត្តយ៉ាងដូច្នេះថា «ផែនដីក្រឡាប់ចាក់» បន្ទាប់ពីបានឃើញកញ្ញានិយាយបែបនេះរួចមក បើយើងនាំគ្នាងាកទៅមើលអ្នកគាំទ្រ ក៏ដូចជាមហាជនដែលនៅក្នុងប្រទេសកម្ពុជាទាំងមូលឯណោះវិញ ក៏បាននាំគ្នាចូលទៅខំមិនបញ្ចេញមតិពីអារម្មណ៍របស់ខ្លួនម្នាក់មួយម៉ាត់លើកឡើងពីមួយទៅមួយថា «ខ្ញុំពិតជាស្តាយបងម៉ានីតាខ្លាំងណាស់បងអើយ» «ក្រឡាប់ខ្លាំងណាស់ មិនយល់នោះទេ ម៉េចក៏វាទៅជាចឹងទៅវិញ ខ្ញុំហួសចិត្តខ្លាំងណាស់និយាយមែន» «ហ្វេនម្នាក់នេះ នៅតែគាំទ្របងម៉ានីតាជារៀងរហូត បើទោះបីជាបងមិនបានចូលថប់ក្ដី តែគាត់ក៏បានឈ្នះមកុដនៅក្នុងបេះដូងរបស់កម្ពុជារួចហើយ» «និយាយមិនចេញទេ ពេលនេះមានតែពាក្យថា សោកស្ដាយនៅសមត្ថភាពរបស់បេក្ខភាពកម្ពុជារបស់យើងណាស់ មិនគួរណាមិនចូលថប់សោះពិតជាលំអៀង» «Universe ក្រឡាប់ចក្រហើយពេលនេះ គិតមិនចេញស្មានមិនត្រូវទាល់តែសោះ» «ការខិតខំប្រឹងប្រែងរបស់ Queen យើងប៉ុណ្ណឹងចាត់ទុកថា ធ្វើបានល្អហើយ ពួកយើងនៅតែស្រលាញ់និងគាំទ្រជាបងនិច្ចស៊ូៗណាបង»។


អ្នកខ្លះបាននិយាយលើកឡើងចំៗថា «បុព្វបុរសខ្មែរសាងអង្គរបាន ភាពជោគជ័យត្រចះត្រចង់ប្រាកដជាមាននៅថ្ងៃអនាគត សូមសរសើរពួកគាត់ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពភាពរហូតមក»។ មួយចំនួនទៀតបាននិយាយថា «ខ្មែរយើងមានសមត្ថភាពណាស់ គ្រប់ៗរូបតែគេមើលរំលងរហូត» «ហត់នឿយណាស់បង ជើងខ្លាំងអាស៊ីធ្លាក់ទាំងអស់» «ផ្ដាំប្រាប់បងម៉ានីតា ផងចែ ពួកខ្ញុំនៅតែស្រឡាញ់គាត់ដូចដើម»។ ខ្លះទៀតបាននិយាយថា «គណៈកម្មការ វាខ្វាក់ភ្នែកអស់ហើយ សូម្បី ហ្វីលីពីន ក៏វាមិនឲ្យចូល Top ដែរ អាស៊ីចូលតែឡាវមួយ» «អស់និយាយតែម្ដងហើយ ធ្លាក់សឹងតែទាំងអស់ហើយនឹង មិនដឹងជាកម្មវិធីស្អីទៅវិញទេ ខឹងចិត្តណាស់និយាយមែន អ្នកមានសមត្ថភាពប៉ុន្មាននាក់ត្រូវធ្លាក់អស់ មិនបានចូលថប់ណាមួយទៀត ខ្ញុំជឿហើយប្រទេសមួយនឹង ឆ្នាំណាក៏ដូចឆ្នាំណាដែរ មិនដឹងថាគិតអីនោះទេ» និងនៅមានពាក្យមតិជាច្រើនទៀត ដែលបាននាំគ្នានិយាយលើកឡើងដែលយើងមិនអាចរៀបរាប់អស់បាននោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង