Banner KNP Detail Top

រថយន្តមួយគ្រឿង បើកបរបោះពួយល្បឿនលឿនមិនប្រយ័ត្ន បណ្ដាលឲ្យរ៉េចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺភ្លើងរបស់រដ្ឋ

រថយន្តមួយគ្រឿង បើកបរបោះពួយល្បឿនលឿនមិនប្រយ័ត្ន បណ្ដាលឲ្យរ៉េចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺភ្លើងរបស់រដ្ឋ


ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក Land cruiserមួយគ្រឿង ពណ៍ស បើកបរបោះពួយល្បឿនលឿនមិនប្រយ័ត្នបណ្ដាឲ្យរ៉េចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺភ្លើងផ្លូវរបស់រដ្ឋបណ្ដាលឲ្យខ្ទេចយ៉ាងដំណំ។

ហេតុការណ៍នេះនៅវេលាម៉ោង៥និង៥៥នាទីព្រឹកត្រូវនឹងថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០២៣ ត្រង់ចំណុចបណ្ដោយផ្លូវ១១៤ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


បើតាមប្រភពពីប្រជាពលរដ្ឋកន្លែងកើតបានប្រាប់បណ្តាញព័ត៌មានអង្គភាពយើងអោយដឹងថា ក្រោយពីកើតមានរថយន្តសេរីទំនើប០១គ្រឿងម៉ាក Land cruiser មិនស្គាល់សេរីឆ្នាំ ពណ៍ស មានស្លាកលេខភ្នំពេញ៖ 2AS-0202 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបុកបង្គោលភ្លើងបំភ្លឺដងផ្លូវរបស់រដ្ឋបណ្តាលអោយរបើកដួលត្រេតដល់ដីចំណែករថយន្តបង្កបានប្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំរីឯម្ចាស់រថយន្តរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយពីហេតុការណ៍បង្ករគ្រោះថ្នាក់ដោយខ្លួនមិនបណ្ដាលឲ្យអ្នកទៅរករបួសកម្លាំងជំនាញនៃចរាចរណ៍សង្កាត់ព្រែកថ្មី បានសហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅចុះពិនិត្យទីតាំងកើតហេតុធ្វើការវាស់វែងរង់ចាំឱ្យម្ចាស់រថយន្តបង្ករដោះស្រាយជាមួយបង្គោលភ្លើងរបស់រដ្ឋនិងនីតិវិធីបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង