Banner KNP Detail Top

រថយន្តក្រុងមួយគ្រឿងបានក្រឡាប់ ធ្លាក់ចូលទឹកប្រឡាយ

រថយន្តក្រុងមួយគ្រឿងបានក្រឡាប់ ធ្លាក់ចូលទឹកប្រឡាយ

ខេត្តបន្ទាយមានជ័យ ៖ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រថយន្តក្រុងមួយគ្រឿងបានក្រឡា.ប់ធ្លាក់ចូលទឹកប្រឡាយ ក្នុងខណៈពេលដែលរថយន្តក្រុងមួយគ្រឿងនោះ ជាន់ហ្វ្រាំងគេចរថយន្ត២គ្រឿងដែលបុ.កគ្នាលើផ្លូវជាតិលេខ៥ បណ្តាលឱ្យមានអ្នករងរបួសធ្ងន់ស្រាល ចំនួន៥៦នាក់ ។


មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើត ត្រូវរថយន្តមួយគ្រឿងទៀតជាប្រភេទរថយន្តដឹកទំនិញបើកមកបញ្ច្រាសទិសគ្នាពីកើតមកលិច បានបុ.កយ៉ាងពេញទំហឹង ហើយរថយន្តក្រុងបើកពីក្រោយរថយន្តដឹកទំនិញជាន់ហ្វ្រាំងក្រឡា.ប់ធ្លាក់ចូលទឹកប្រឡាយជាប់ផ្លូវជម្រៅជិត១ម៉ែត្រ បណ្តាលឱ្យរបួសអ្នកបើកបរសាំយ៉ុងម្នាក់ជាប់ក្នុងរថយន្តបាក់ដៃម្ខាងត្រូវបានអ្នកដំណើរក្នុងរថយន្តក្រុងវ៉ៃកញ្ចក់ជួយសង្គ្រោះយកចេញ និងមានអ្នករងរបួសស្រាល៥នាក់ ចំណែកភ្ញៀវបរទេស៣នាក់សើមប៉ាស្ព័រ។


មូលហេតុគ្រោះថ្នាក់កើតឡើងនៅពេលមានភ្លៀងធ្លាក់ មានរថយន្តដឹកទំនិញបុ.កជាមួយរថយន្តសាំយ៉ុងរបួសធ្ងន់អ្នកបើកបរគាបជាប់ត្រូវបានសង្គ្រោះ ហើយភ្លាមៗរថយន្តក្រុងបើកបរតាមក្រោយឃើញឧបសគ្គពីមុខជាន់ហ្វ្រាំងធ្លាក់ផ្លូវចូលប្រឡាយទឹកខាងស្តាំដៃពីក្រុងសិរីសោភ័ណមកក្រុងប៉ោយប៉ែត ត្រូវបានប្រជាពលរដ្ឋនិងសមត្តកិច្ចជួយអន្តរាគមន៍សង្គ្រោះ ដោយវ៉ៃកញ្ចក់រថយន្តក្រុងយកអ្នកដំណើរចេញពីរថយន្តក្នុងទឹកជម្រៅជិត១ម៉ែត្រ។
គ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលសរុបចំនួន៥៦នាក់ ធ្ងន់ម្នាក់ និងជនបរទេស៣នាក់សើមប៉ាស្ព័រ ព្រមទាំងខូចខាតរថយន្តសរុបចំនួន៣គ្រឿងមានរថយន្តដឹកទំនិញ១គ្រឿង, រថយន្តសាំងយ៉ុង១គ្រឿង និងរថយន្តក្រុង១គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង