Banner KNP Detail Top

ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកបរជ្រុលទៅបុករថយន្តមួយគ្រឿង

ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកបរជ្រុលទៅបុករថយន្តមួយគ្រឿង កំពុងចតឈប់នៅលើចិញ្ចើមផ្លូវខាងមុខផ្ទះ បណ្ដាលឱ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ២០១១ ស្ថិតក្នុងភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបញ្ជាក់ ពីភាគីខាងម្ចាស់រថយន្តម៉ាកវីស្តូ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2P-8468 បានប្រាប់អោយដឹងថា «នៅមុនពេលកើតហេតុ គាត់បានចតឈប់រថយន្តនៅលើចិញ្ចើមផ្លូវមុខផ្ទះរបស់គាត់។ លុះក្រោយមក ស្រាប់តែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JS-7540 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានរេចង្កូតទៅបុ.កគូទរថយន្តរបស់គាត់ចំផ្នែកខាងឆ្វេង បណ្ដាលឲ្យខូចខាតដាច់សាច់ដែកតែម្ដង»។


ម្ចាស់រថយន្តបន្តថា «បន្ទាប់មក ភាគីទាំងសងខាងក៏បានព្រមព្រៀងគ្នា ដោយខាងម្ចាស់ម៉ូតូកង់បី ថា ធានាជួសជុលឱ្យ ប៉ុន្តែរង់ចាំពេលព្រឹកឡើង នឹងយកទៅជួសជុលឱ្យដូចដើម ដើម្បីបញ្ចប់រឿង។ បន្ទាប់មក រូបគាត់ជាម្ចាស់រថយន្ត ក៏បានសុំដកកូនសោទុក និងទុកម៉ូតូកង់បីនៅកន្លែងកើតហេតុ ដោយមិនអោយទៅណានោះទេ ហើយក៏ឱ្យម្ចាស់ម៉ូតូកង់បីឥណ្ឌាត្រឡប់ទៅផ្ទះបាត់ទៅ»។
ប្រភពដដែលបន្តថា «លុះមកដល់វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឆ្នាំដដែល ស្រាប់តែខាងម្ចាស់ម៉ូតូកង់បី បានយកកូនសោមួយទៀតដែលទុកនៅផ្ទះ មកលួចបើកម៉ូតូកង់បីបម្រុងរត់គេចខ្លួនទៅ ប៉ុន្តែត្រូវរូបគាត់ខាងម្ចាស់រថយន្តដឹងទាន់ ក៏ធ្វើការឃាត់ និងហក់ឡើងលើកង់បី រួចប្រវាយប្រតប់គ្នា បណ្ដាលឲ្យក្រឡាប់ម៉ូតូកង់បីផ្ងារជើងតែម្ដង»។


ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះ ភាគីទាំងសងខាងក៏បានវា.យគ្នាទៅវិញមក បណ្ដាលឱ្យរបួសទាំងសងខាង។ ក្នុងហេតុការណ៍នោះ ក៏មានប្អូនខាងម្ចាស់រថយន្តបានយកសោចាក់ត្រីបម្រុងជួយវា.យផងដែរ តែមិនទាន់បានវា.យផង ក៏ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ភ្លាមៗ និងធ្វើការសួរនាំភាគីទាំងពីរ។ សមត្ថកិច្ចមូលដ្ឋានបានធ្វើការឃាត់នាំខ្លួនភាគីទាំងសងខាង រួចនាំយកទៅសួរនាំនៅប៉ុស្តិ៍ ដើម្បីចាត់ការទៅតាមនីតិវិធីបន្តពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង