Banner KNP Detail Top

បុរសម្នាក់ បើករថយន្តលឿនចុះពីលើស្ពានកោះនរាបុករះសួនច្បារ

បុរសម្នាក់ បើករថយន្តលឿនចុះពីលើស្ពានកោះនរាបុករះសួនច្បារ នឹងបង្គោលភ្លើងមួយដើមបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ


ភ្នំពេញ ៖ កាលពី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ចំណុចក្នុងបរិវេណម្តុំស្ពានកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ ដោយរូបគាត់បានឃើញ បុរសជនបរទេសម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាក BMW ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BP-0037 បើកចុះពីលើស្ពានកោះនរា ក្នុងទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅខាងឆ្វេង ដៃបុករះសួនច្បារ និងដើមឈើមួយចំនួន ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានបន្តទៅបុកបង្គោលភ្លើងបាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួច សំណាងល្អដែលមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ចំណែកអ្នកបើរថយន្តបង្កត្រូវបានសន្តិសុខប្រចាំការ នៅស្ពានកោះនរា ឃាត់ខ្លួនបាន ទុកប្រគល់ជូនខាងជំនាញ។


សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចធ្វើកំណត់ហេតុស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំឲ្យភាគីម្ចាស់រថយន្តដោះស្រាយ នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង