Banner KNP Detail Top

រថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណ បើកលឿនទៅបុកអ្នកដើរពីក្រោយរងរបួសធ្ងន់ម្នាក់

រថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណ បើកលឿនទៅបុកអ្នកដើរពីក្រោយរងរបួសធ្ងន់ម្នាក់


ខេត្តប៉ៃលិន៖ នៅ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណបានបើកបុកអ្នកថ្មើរជើងម្នាក់ដែលកំពុងធ្វើដំណើរលើចិញ្ចើមផ្លូវ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត ស្ថិតនៅលេីផ្លូវជាតិលេខ៥៧ ចន្លោះគីឡូម៉ែត្រលេខ 71 -72 ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ (ផុងលលាដ៍ក្បាលផ្នែកថ្ងាសខាងឆ្វេង)។
សមត្តកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបានបន្តថា អ្នកបើកបររថយន្តបើកបុករួចគេចខ្លួនបាត់នោះមិនស្គាល់ឈ្មោះនិងមិនស្គាល់អត្តសញ្ញាណរថយន្តនោះទេ បានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោលទៅ។


ចំណែកអ្នកដើរឈ្មោះ ស៊ុយ វី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន( របួសធ្ងន់ )។
មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះគឺមកពីកត្តាមនុស្សបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន បុកអ្នកថ្មើរជើងនៅចិញ្ចើមផ្លូវ។ អ្នករងគ្រោះត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

អត្ថបទដែលជាប់ទាក់ទង