Banner KNP Detail Top

សិស្សសាលាម្នាក់ ទើបតែឡើងថ្នាក់ទី៧ ម្ដាយខំទិញម៉ូតូបង់រលោះអោយជិះទៅរៀន បែរជាមកជួយគ្រោះថ្នាក់ចរាចរណ៍

សិស្សសាលាម្នាក់ ទើបតែឡើងថ្នាក់ទី៧ ម្ដាយខំទិញម៉ូតូបង់រលោះអោយជិះទៅរៀន បែរជាមកជួយគ្រោះថ្នាក់ចរាចរណ៍ស្លាប់ យ៉ាងរន្ធត់

 

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូរាយឌ័របុកគ្នាជាមួយម៉ូតូទ្រីម១២៥បណ្ដាលអោយស្លាប់សិស្សសាលាម្នាក់ដែលជិះម៉ូតទ្រីម១២៥ និងកន្លែងកើតហេតុខាងម៉ូតូរាយឌ័ររងបួសធ្ងន់ ចំណែកម៉ូតូរាយឌ័រមួយគ្រឿងទៀតដែលជិះពីក្រោយម៉ូតូរាយឌ័រដែលបុកជាមួយម៉ូតូទ្រីម១២៥នោះពេលឃើញម៉ូតូរាយឌ័រខាងមុខបុកគ្នាក៏បានចាប់ហ្វ្រាំងបោកដួលរងរបួសស្រាល។ អ្នករងរបួសធ្ងន់ស្រាលទាំង២នាក់ត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យជីភូ។

ហេតុការណ៍នេះកើតឡើង ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣ នៅភូមិព្រៃគគី ឃុំព្រៃគគី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ តាមប្រភពនឹងកន្លែងកើតហេតុថាម៉ូតូរាយឌ័រទាំង២គ្រឿងបើកក្នុងល្បឿនលឿនជារៀងរាល់ថ្ងៃស្រាប់តែថ្ងៃនេះបានបុកម៉ូតូសិស្សសាលាតែម្ដង។
សពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិព្រៃអង្គុញ។
ចំណែកម៉ូតូទាំង៣គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ៕

អត្ថបទដែលជាប់ទាក់ទង