មន្ត្រីសាលាខណ្ឌកំបូលម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបើកម៉ូតូលឿន បានទៅបុកខឿនថ្មបង្កាន់ដៃស្ពានអាកាសចោមចៅ យ៉ាងពេញទំហឹង
មន្ត្រីសាលាខណ្ឌកំបូលម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបើកម៉ូតូលឿន បានទៅបុកខឿនថ្មបង្កាន់ដៃស្ពានអាកាសចោមចៅ យ៉ាងពេញទំហឹង
ភ្នំពេញៈ កាលពី ថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ថុល សុភា ភេទប្រុស អាយុជាង៣០ឆ្នាំ ជាមន្ត្រីសាលាខណ្ឌកំបូល រស់នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១FN ៦៩៥៨ តែម្នាក់ឯង។
ដំបូងឡើយបុរសរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកនឹងខឿនថ្មបង្កាន់ដៃស្ពានអាកាសចោមចៅបណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕