Banner KNP Detail Top

បុរសម្នាក់ ស្រវឹងស្រា បេីករថយន្តមួយគ្រឿង ជ្រុលទៅបុកឡំប្រឺតាមួយគ្រឿងពីក្រោយ បណ្តាលឱ្យក្រឡាប់ផ្ងារជេីងម្ខាង រីឯតៃកុងឡំប្រឺតារងរបួសបាក់ដងកាំបិត  

បុរសម្នាក់ ស្រវឹងស្រា បេីករថយន្តមួយគ្រឿង ជ្រុលទៅបុកឡំប្រឺតាមួយគ្រឿងពីក្រោយ បណ្តាលឱ្យក្រឡាប់ផ្ងារជេីងម្ខាង រីឯតៃកុងឡំប្រឺតារងរបួសបាក់ដងកាំបិត


ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី១៦ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខផ្សារទំនើបអុីអនទី៣ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីកបរឡំប្រឺតា(ម៉ូតូកង់បីឥណ្ឌា)មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HY-3937 ធ្វើដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជេីងទៅត្បូង។ លុះបើកមកដល់ចំណុចកេីតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AW-8989 បេីកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង មកពីក្រោយស្របទិសជាមួយឡំប្រឺតាយ៉ាងលឿន រួចក៏បានជ្រុលទៅបុកឡំប្រឺតាពីក្រោយពេញទំហឹងបណ្តាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជេីងម្ខាងរងការខូចខាតនិងអ្នកបេីកបរឡំប្រឺតារងរបួសបាក់ឆ្អឹងដងកាំបិតនិងរលាត់ដៃរលាត់ជេីង។ ចំណែកឯរថយន្តបង្កបានរងការខូចខាតបែកកាងខាងមុខចំហៀងខាងឆ្វេង។
សមត្ថកិច្ចជំនាញចរាចរណ៍បានចុះធ្វេីការវាស់វែងយករថយន្តនិងឡំប្រឺតាទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដេីម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង