ក្រោយបំបាក់ សៃយុគ នៅ Thai Fight យប់មិញ ធារ៉ា ក្រសោបបានពាន និងខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់ដល់ទៅ…
បរទេស៖ កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២២ ល្ងាចមិញនេះ អ្នកប្រដាល់របស់កម្ពុជា ធឿន ធារ៉ា បានបង្កើតប្រវត្តិសាស្ត្រនៅលើសង្វៀន Thai Fight របស់ខ្សែរាជវង្សថៃ បន្ទាប់ពីផ្តួលឱ្យ សៃយុគ សន្លប់នៅក្នុងទឹកទី ១។
យ៉ាងណាមិញ ក្រោយយកបានទទួលជ័យជម្នះបែបនេះ ធារ៉ា បានក្រសោបបាននូវពានរង្វាន់មួយ និងខ្សែក្រវាត់មួយ អមជាមួយប្រាក់រង្វាន់ជាង ៤ សែនបាត ដែលស្មើនឹងជាង (១ ម៉ឺនដុល្លារអាមេរិក) រួមជាមួយប្រាក់រង្វាន់ឧបត្ថម្ភផ្សេងៗទៀត។
ខណៈនៅថ្ងៃនេះ ធឿន ធារ៉ា ទទួលបានការឧបត្ថម្ភបន្ថែមទៀតពីសំណាក់អ្នកស្រី ទ្រី ដាណា ចំនួន ២ ពាន់ដុល្លារ។ ក្នុងនោះអ្នកស្រីក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន ១ ពាន់ដុល្លារទៅកាន់ ហ៊ុន កន ដែលបានប្រកួតចាញ់ សែនឆៃ ផងដែរ៕