Banner KNP Detail Top

អបអរសាទរ​ ក្រុម​ SOKSAN អាយុ​ក្រោម​ ១៤​ ឆ្នាំ​ទទួល​បាន​ជ័យ​លាភី​លេខ​១​ក្នុង​ការ​ប្រកួត​ពានរង្វាន់​ កុមារ​សុខសាន្ត​ ២០២៤​

អបអរសាទរ​ ក្រុម​ SOKSAN អាយុ​ក្រោម​ ១៤​ ឆ្នាំ​ទទួល​បាន​ជ័យ​លាភី​លេខ​១​ក្នុង​ការ​ប្រកួត​ពានរង្វាន់​ កុមារ​សុខសាន្ត​ ២០២៤​

សៀមរាប​៖  នៅកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ​ ទិវាសិទ្ធិកុមារអន្តរជាតិSOKSAN SPORTS​

 

រៀបចំពានរង្វាន់បាល់ទាត់ កុមារសុខសាន្ត ២០២៤

ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិ

OKSAN SPORTS​ រៀបចំពានរង្វាន់បាល់ទាត់ កុមារសុខសាន្ត ២០២៤ សំរាប់កុមារអាយុក្រោម  ១០, ១២ & ១៤ ឆ្នាំ ។

សម្រាប់​ការ​ប្រកួត​ ចាប់ផ្ដើមម៉ោង ២និង៣០ រសៀលដោយ​មានអ្នកគាំទ្រ​ចូល​រួម​ទស្សនា​ជាង500នាក់​ ចូលទស្សនាដោយសេរី នៅទីតាំង SOKSAN SPORTS​

ការ​ប្រកួត​វគ្គ​ជម្រុះ​ផ្តាច់​ព្រ័ត្រ​សំរាប់កុមារអាយុក្រោម  ១០, ១២ & ១៤ ឆ្នាំ​ គឺ​ ក្រុម​កុមារសុខសាន​ត​ ទទួល​បាន​ជ័យលាភី​លេខ​១​ដោយ​ក្រុម​កុមារ​សុខ​សាន្ត​ រកគ្រាប់បាល់​បាន​ច្រើន​ជាងគេនៅក្នុង​ការប្រគួត​។

-ក្រុម D.C  Unitcd​ ទទួល​បានលេខ២ បានមេដាយប្រាក់ លិខិតថ្លែងអំណរគុណ​ និង​ប័ណ្ណ​បញ្ចុះ​តម្លៃ​ ពី​ភោជនីយដ្ឋាន​ដោនថោន​

-​ ក្រុមបាល់ទាត់ភូមិយើង​ ទទួល​បានលេខ៣ បានមេដាយសំរិទ្ធ លិខិតថ្លែងអំណរគុណនិង​ប័ណ្ណ​បញ្ចុះ​តម្លៃ​ ពី​ភោជនីយដ្ឋាន​ដោនថោន​

-ក្រុម Galazy FC​ ទទួល​បានលេខ ៤ បានលិខិតថ្លែងអំណរគុណ។

លោក​ សុខ​ ខន​ ដែល​ជាម្ចាស់​តារាង​បាល់​ទាត់​ បានបញ្ជាក់បន្ថែមទៀតថា  ទីតាំង SOKSAN SPORTS នេះ មិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹង និងបារី ដែលប៉ះពាល់ដល់សុខភាពនោះទេ​ ហេីយលោកក៏បានបញ្ជាក់ថា ទីតាំងសុខសាន្តនេះ ក៏បានទទួលក្មេងមកបង្រៀននិងបង្ហាត់​បង្រៀនដល់ក្មេងៗ ទាំងនោះផងដែរ ។

 

ពិសេសលោកចង់ឲ្យក្មេងៗ​ ចាប់យកកីឡាដេីម្បី​សុខភាព​ មិនចង់ឲ្យចាប់ឲ្យទូរស័ព្ទមកមើលហ្គេមនោះទេ

សំរាប់ថ្ងៃសៅរ៍និងអាទិត្យ មានក្មេងៗចន្លោះ​100នាក់ទៅ200នាក់​ដែលបាន​មក​លេងនៅទីនេះ  ពិសេសមានកន្លែងការពារត្រឹមត្រូវ មានភោជនីយដ្ឋាន និងមានកន្លែងសំរាប់ហែលទឹក​ មាន​គ្រូ​សម្រាប់​បង្រៀន​ហែលទឹក​ ដែលទី​តាំង​ធំទូលាយ​ចតឡានបាន​ច្រេីនផងដែរ។

 

អត្ថបទដែលជាប់ទាក់ទង