Banner KNP Detail Top

រថយន្តJeep បេីកលឿនបត់ស្ដាំមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពីរគ្រឿង

រថយន្តJeep បេីកលឿនបត់ស្ដាំមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពីរគ្រឿង បណ្ដាលឱ្យមនុស្ស២នាក់រងរបួស


ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាក Jeep មួយគ្រឿងបត់ស្ដាំមិនប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកម៉ូតូធំពីក្រោយ បណ្ដាលឱ្យអ្នកជិះម៉ូតូ២នាក់ដួលរងរបួស កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ៤៦៦ ស្ថិតក្នុងសង្កាត់ទន្លេបានសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានបានឱ្យដឹងថានៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា Dav . Pech ធ្វេីដំណេីរក្នុងល្បឿនលឿនល្មមពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុខាងលេីក៏បានជ្រុលចង្កូតទៅបុកម៉ូតូធំមួយគ្រឿងម៉ាក CBF ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KJ-9909 ដែលធ្វេីដំណេីរស្របទិសគ្នា ដោយបុកចំពីក្រោយ បណ្ដាលឱ្យអ្នកជិះម៉ូតូ២នាក់ដួលរងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលាងរបួស។


ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានជួយសម្របស្រួលភាគីទាំងពីរ ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតយកម៉ូតូទៅជួសជុលឱ្យស្អាតដូចដេីមវិញ និង ជួយចេញថ្លៃថ្នាំពេទ្យចំនួន៦០មុឺនរៀល ដេីម្បីបញ្ចប់រឿង ៕

អត្ថបទដែលជាប់ទាក់ទង