Banner KNP Detail Top

គ្រោះថ្នាក់ចរាចណ៍ រវាងរថយន្ដ៣គ្រឿងបុកគ្នា បណ្ដាលមានជនជាតិចិនចំនួន២នាក់ បានរងរបួសធ្ងន់

គ្រោះថ្នាក់ចរាចណ៍ រវាងរថយន្ដ៣គ្រឿងបុកគ្នា បណ្ដាលមានជនជាតិចិនចំនួន២នាក់ បានរងរបួសធ្ងន់ម្នាក់បាក់ភ្លៅ និង ម្នាក់ទៀតរងរបួសស្រាល


ខេត្តព្រះសីហនុ : នៅ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៤០ម៉ែត្រ ផ្លូវលេខ៨៣៥ ស្ថិតនៅក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកStarich ពណ៌ខ្មៅបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុបានឡើងវ៉ាជេងរថយន្តមួយគ្រឿងម៉ាកTundra ពណ៌ខ្មៅក្រោយមកក៏បានជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀតក្នុងដៅផ្ទុយគ្នា ម៉ាកRangRover ពណ៌សចំពីមុខយ៉ាងពេញទំហឹង និង រេមកប៉ះគ្នាជាមួយរថយន្តTundraខាងលើ ដែលបើកបរស្របទិសគ្នាបន្ថែមទៀតផងដែរ ។

ប្រភពដដែលបានបន្តទៀតថា រថយន្តមួយគ្រឿងម៉ាកStarich ពណ៌ខ្មៅបើកបរដោយបុរសម្នាក់ពាក់ស្លាកលេខ ភ្នំពេញ 2BA-7808 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានឡើងវ៉ាជេងរថយន្តមួយគ្រឿងម៉ាកTundra ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-1134 ក្រោយមកក៏បានជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀតក្នុងដៅផ្ទុយគ្នា ម៉ាកRangRover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-7575 ចំពីមុខយ៉ាងពេញទំហឹង និង រេមកប៉ះគ្នាជាមួយរថយន្តTundraខាងលើ ដែលបើកបរស្របទិសគ្នាបន្ថែមទៀតផងដែរ ។

ករណីនេះ បង្កឲ្យខូចខាតរថយន្តចំនួន៣គ្រឿងយ៉ាងតំណំ ក្នុងនោះបណ្តាលឲ្យមានបុរសជាជនជាតិចិនម្នាក់រងរបួសធ្ងន់បាក់ជើង និង ម្នាក់ទៀតរងរបួសស្រាល ។ ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនពេទ្យចិនមួយកន្លែងក្នុងក្រុងព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង