Banner KNP Detail Top

ស្លា…ប់…ម្នា..ក់ និងរងរ..បួ..ស..ធ្ង..ន់..ម្នាក់ បន្ទាប់ពីម៉ូតូ២គ្រឿងបុកគ្នា នៅស្រុកសំរោងទង

ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ បន្ទាប់ពីម៉ូតូ២គ្រឿងបុកគ្នា នៅស្រុកសំរោងទង

កំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ចំណែកម្នាក់ទៀតរងរបួសធ្ងន់ដោយម៉ូតូពីគ្រឿងបុកគ្នា លើផ្លូវលេខ ១២៧ ត្រង់ចំណុចភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពី ថ្ងៃទី២៤ខែមករាឆ្នាំ២០២៤។
សមត្ថកិច្ខមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1S-6654 អ្នកបើកបរឈ្មោះ ប៊ូ រ៉ាវាត់ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បូងទៅទិសខាងជើង ។
លុះមកដល់ចំណុចនេះ បានប៉ះជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GW-2039 អ្នកបើកបរឈ្មោះ ញ៉ សំណាង ភេទប្រុស អាយុ ២២ឆ្នាំនៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តងទៅ។


ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកអ្នករងរបួសយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
សពយុវជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងទាំង ២គ្រឿងរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសែនដីរងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង