Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹងទំនិញមួយគ្រឿង បានក្រឡាប់ផ្ងារជើង ធ្លាក់ចូលទៅក្នុងប្រឡាយជាប់ផ្លូវ បណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុង

គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹងទំនិញមួយគ្រឿង បានក្រឡាប់ផ្ងារជើង ធ្លាក់ចូលទៅក្នុងប្រឡាយជាប់ផ្លូវ បណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុង

ខេត្តពោធិ៍សាត់ ៖ កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ជិតផ្លូវបំបែកជា៤ ក្បែរក្លោងទ្វារវត្តដំណាក់ត្រប់ ស្ថិតនៅក្នុងភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយរថយន្តដឹងទំនិញមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2L-0160 បានក្រឡាប់ផ្ងារជើង ធ្លាក់ចូលទៅក្នុងប្រឡាយជាប់ផ្លូវ បណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុង តែអ្វីដែលសំណាងនោះ បានប្រជាពលរដ្ធរស់នៅក្បែរនោះ នាំគ្នាវាយបំបែកកញ្ចក់រថយន្តជួយទាញជនរងគ្រោះចេញ ប៉ុន្តែមនុស្សក្នុងរថយន្តចំនួន ៣នាក់ (ប្ដីជាអ្នកបើកបរ ប្រពន្ធ និងព្រូម្នាក់ទៀត) មិនរងរបួសអ្វីសូម្បីតែបន្តិច ។
មុនកើតហេតុមានរថយន្តដឹងទំនិញនេះ ធ្វើដំណើរពីលិចមកកើត ស្ថិតក្នុងល្បឿនមធ្យម លុះរថយន្តដឹងទំនិញ មកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់ខាងក្រោយផ្នែកខាងស្ដាំ រួចក៏រ៉េចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយក្រឡាប់ផ្ងារជើងតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង