Banner KNP Detail Top

ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពាសពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok

ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពាសពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ បានផ្ទុះការវែកញែកជាខ្លាំង ដោយសារអ្នកគាំទ្រជាច្រើនបានដាក់ក្តីរំពឹងថា បេក្ខភាព ដែលមានឈ្មោះថា ជា ដេវីណា ប្រាកដជាទទួលជ័យជំនះនៅក្នុងការប្រកួតបវរកញ្ញា ដោយបេក្ខភាពរូបនេះ មានលក្ខណៈពិសេសលើសគេ ដោយដងខ្លួនរបស់បេក្ខភាពរូបនេះដូចជា មនុស្សស្រីតែម្តង ប្រសិនមិនប្រាប់នោះ បងប្អូនមហាជនប្រាកដជាថា បេក្ខភាពរូបនេះជាមនុស្សស្រី។ លើសពីនេះទៀត ដែលជាកត់សម្គាល់របស់បងប្អូនអ្នកគាំទ្រ ដោយបានលើកឡើងថា ច្បាស់ណាស់បក្ខភាព ជា ដេវីណា ប្រាកដជាទទួលបានជ័យលាភីនៅក្នុងកម្មវិធី Miss Queen Cambodia ជាក់ជាមិនខានឡើយ។
ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពាសពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ដោយបេក្ខភាពមួយរូប ដែលបានដាក់ពាក្យប្រកួតនៅក្នុងកម្មវិធី Miss Queen Cambodia ដោយរូបសម្រស់របស់បេក្ខភាពរូបនេះ ស្រស់ស្អាតមិនធម្មតា ហើយបានធ្វើអោយអ្នកគាំទ្រលាន់មាត់គ្រប់គ្នាៗជាមួយភាពដ៏ស្រស់សោភារបស់បេក្ខភាពរូបនេះ។
បេក្ខភាព ជា ដេវីណា ពិតសប្បាយចិត្តរីករាយជាខ្លាំង ដោយបានចូលរួមប្រកួតក្នុងកម្មវិធីមួយនេះ។ មូលហេតុដែលបេក្ខភាព ជា ដេវីណា បានដាក់ពាក្យប្រកួត គឺដោយការស្រឡាញ់ពេញចិត្ត និងការចូលចិត្ត ហើយក៏ចង់បញ្ចេញសមត្ថភាពរបស់ខ្លួនអោយបងប្អូនមហាជនបានទស្សនាផងដែរ។
ក្ខភាព ជា ដេវីណា បានបន្តថា ការប្រកួតបវរកញ្ញាមួយនេះ ខ្លួនបានយល់ឃើញថា ល្អសម្រាប់ខ្លួនជាខ្លាំង ដោយអាចបញ្ចេញសមត្ថភាពដែលខ្លួនមាន ជាពិសេសជួយលើកកម្ពស់អ្នកស្រឡាញ់ភេទដូចគ្នា កុំអោយមានការរើសអើងនៅក្នុងសង្គម ក៏ដូចជាការផ្តល់តម្លៃ ដូចជាមនុស្សទូទៅ។
បេក្ខភាពអ្នកស្រឡាញ់ភេទដូចគ្នា ដេវីណា បានបន្ថែមអោយដឹងថា ប្រសិនរូបខ្លួនទទួលបានជ័យលាភីនៅក្នុងកម្មវិធី Miss Queen Cambodia នោះ រូបខ្លួននឹងយកប្រាក់រង្វាន់មួយចំនួនទៅជួយដល់ក្មេងៗដែលជួបការលំបាក ដែលគ្មានលទ្ធភាពក្នុងការរៀនសូត្រ ជាពិសេសជួយដល់ចាស់ជរាជាដើម។
បើទាក់ទងជាមួយរូបសម្រស់ បេក្ខភាពដែលជាអ្នកស្រឡាញ់ភេទដូចគ្នា រូបនេះ បានបន្តថា សព្វថ្ងៃខ្លួនបានធ្វើការកែកុននៅប្រទេសថៃ ប៉ុន្តែទាក់ទងកែកុននេះ បេក្ខភាពរូបនេះសុំមិនធ្វើការលំអិតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង