Banner KNP Detail Top

យុវសិស្សម្នាក់ បានជិះម៉ូតូ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត

យុវសិស្សម្នាក់ បានជិះម៉ូតូ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សន្លប់បាត់ស្មារតី

ភ្នំពេញ ៖ កាលពី រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវសិស្ស ឈ្មោះ ហេង ហ័ង អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
ចំណែកបុរសដែលរងរបួសធ្ងន់ឈ្មោះ សៅ សារ៉ាន អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពៅធិសែនជ័យ។និង មានស្រុកកំណើតនៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ។
មុនកើតហេតុយុវសិស្សរូបនោះ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-7186 ចេញពីផ្ទះមួយកន្លែងក្បែរនោះ ក្នុងទិសដៅបញ្ច្រាសទិសចរាចរ និងក្នុងល្បឿនលឿន ពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយបុរសរងគ្រោះ កំពុងជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-1722 ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យបុរសនោះរងរបួសធ្ងន់ ហើយយុវសិស្សខាងលើរងរបួសស្រាល ។


ក្រុមសង្គ្រោះអង្គភាព៧១១ បានដឹកយកបុរសដែលរងគ្រោះរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ ចំណែកយុវជនរបួសស្រាល ត្រូវបានក្រុមគ្រួសារនាំទៅពេទ្យខ្លួនឯង។ នគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង