Banner KNP Detail Top

កុមារីម្នាក់ស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅក្នុងភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ ខណៈដែលក្មេងស្រីរងគ្រោះជិះកង់ទៅសាលារៀន

កុមារីម្នាក់ស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅក្នុងភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ ខណៈដែលក្មេងស្រីរងគ្រោះជិះកង់ទៅសាលារៀន

ខេត្តកំពង់ឆ្នាំង៖ កុមារីម្នាក់ស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅ រសៀល ថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២៣ នៅចំណុចផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥៣ និងផ្លូវវាងក្រុង ស្ថិតនៅក្នុងភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ ខណៈដែលក្មេងស្រីរងគ្រោះជិះកង់ទៅសាលារៀន។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុករលាបៀរឲ្យដឹងថាកុមារីរងគ្រោះមានឈ្មោះ វ៉ាត ធាណាន់ អាយុ ១៤ ឆ្នាំមានទីលំនៅភូមិគល់គុប ឃុំស្រែថ្មីស្រុករលាបៀរ ។
មុនពេលកើតហេតុកុមារីរងគ្រោះបានជិះកង់ទៅសាលារៀនតាមបណ្ដោយផ្លូវ ជាតិលេខ ៥៣ពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវខ្វែងទិសរវាងផ្លូវវាងក្រុងនិងផ្លូវជាតិលេខ ៥៣ក៏ស្រាប់តែមានរថយន្តម៉ាក់ហាយឡិនឌើ ១គ្រឿងពណ៌ស្ករ ពាក់ស្លាកលេខ ពោធិ៍សាត់ 2B.7606 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរពីត្បូង ទៅជើងក្នុងល្បឿនលឿន បណ្ដាលឲ្យបុកក្មេងស្រីរងគ្រោះ ស្លាប់នៅកន្លែង ។
សមត្ថកិច្ចបានទៅដល់ធ្វើការវាស់វែងនិងបានប្រគល់សពកុមារីរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំ ណែក អ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់ដោយទុករថយន្តចោល ៕

អត្ថបទដែលជាប់ទាក់ទង