Banner KNP Detail Top

គ្រោះថ្នាក់ចរាចណ៍ រថយន្តបែកកង់ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់០២នាក់ របួសធ្ងន់២នាក់ ស្រាល០៧នាក់

គ្រោះថ្នាក់ចរាចណ៍ រថយន្តបែកកង់ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់០២នាក់ របួសធ្ងន់២នាក់ ស្រាល០៧នាក់

ព្រៃវែង ៖ នៅវេលារសៀល ថ្ងៃទី ០៩ខែ មីនា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មាន ករណីនេះ ស្ថិតនៅលើផ្លូវជាតិលេខ៨A នៅក្នុងភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ករណី គ្រោះថ្នាក់ចរាចណ៍ រថយន្តបែកកង់ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់០២នាក់(ប្រុស) របួសធ្ងន់២នាក់(ស្រី) ស្រាល០៧នាក់(ស្រី) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មុនពេលកើតហេតុមានឡានមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AS 5501 បើកក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចអ្នកបើកវ៉ាឡានមួយគ្រឿងទៀត ពេលស្របនោះ មានឡានធ្វើចរាចរណ៍ផ្ទុយគ្នា អ្នកបើកក៏បានទាញចង្កូតឡានមកខាងស្តំាដៃវិញ បណ្តាលឲ្យកង់ក្រោយប៉ះទៅនិងគូទឡានធំ បែកកង់ក្រឡាប់តែម្តង ៕

អត្ថបទដែលជាប់ទាក់ទង