Banner KNP Detail Top

សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្តមួយគ្រឿង បុកសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោល ប៉ាណូផ្សាយពាណិជ្ជកម្ម និងបន្តទៅបុកបាក់ដើមឈើមួយដើម

សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្តមួយគ្រឿង បុកសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោល ប៉ាណូផ្សាយពាណិជ្ជកម្ម និងបន្តទៅបុកបាក់ដើមឈើមួយដើម


ភ្នំពេញ ៖ កាលពី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចមុខការ៉ាសសាំងភីធីធី តាមបណ្តោយផ្លូវ២១៧(ផ្លូវព្រះមុនីរ៉េត) ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អ្នកបើករថយន្តបង្ករមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយទុករថយន្តម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AG.1016ចោលនៅកន្លែងកើតហេតុហើយក៏គេចខ្លួនបាត់។
ដំបូងឡើយគេឃើញរថយន្តម៉ាក Toyota Tacoma ខាងលេីបើកបរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតមកខាងឆ្វេងដៃជ្រុលឡើងលើសួនពុះចែកទ្រូងផ្លូវ បន្តទៅបុកផ្លាកប៉ាណូបាក់អស់មួយនិងដើមឈើមួយដើមទៀត ទេីបរថយន្តអូសទាំងដាច់កាឡែកង់មុខធ្លាក់ទៅចំណីផ្លូវម្ខាងដល់មុខផ្ទះប្រជាពលរដ្ឋទៅមុខលេងរួច។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ដោយបុរសម្នាក់អ្នកបើករថយន្តបង្ក ភ្លាមៗក៏បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍បានចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង