Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូមួយគ្រឿងបុកម៉ូតូសណ្ដោងរ៉ឺម៉ក

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូមួយគ្រឿងបុកម៉ូតូសណ្ដោងរ៉ឺម៉ក កំពុងបត់ត្រឡប់ក្រោយ បណ្ដាលបុរសពីរនាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤នេះស្ថិតនៅចំណុចស្តុបវត្តឬស្សីសាញ់ តាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរគ្រោះទី១ ឈ្មោះ ស្រៀង ភារក្ស អាយុ ២៣ឆ្នាំ ភេទ ប្រុស។ទី២:ឈ្មោះ ស្រៀង ភារុត អាយុ១៨ ឆ្នាំ ភេទប្រុស។
មុនពេលកើតហេតុរូបគាត់បានបើកម៉ូតូសណ្ដោងរ៉ឺម៉កនេះ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសទិសដៅពីរលិចមកកើត ខណៈមកដល់ត្រង់ចំណុចស្តុបបានបត់ឆ្លងផ្លូវទៅអែបចិញ្ចើមផ្លូវខាងស្ដាំរួចក៏បត់ត្រឡប់ក្រោយបញ្រ្ចាសផ្លូវវិញ ស្របពេលមានម៉ូតូម៉ាកឌ្រីមសង់ ជិះគ្នាពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទៅដៅពីត្បូងមកជើងក៏ជ្រុលបុកម៉ូតូសណ្ដោងរ៉ឺម៉កយ៉ាងពេញទំហឹងបណ្ដាលអោយក្រឡាប់ផ្ងារជើង ចំណែកឯភាគីខាងម៉ូតូរងរបួសធ្ងន់ពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯម៉ូតូរួញផ្នែកខាងមុខខូចខាតយ៉ាងដំណំ។


សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោធ្វើការវាស់វែងរួចក៏យកម៉ូតូនិងម៉ូតូសណ្ដោងរឺម៉កទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង