Banner KNP Detail Top

មនុស្សចំនួន៤នាក់ រងរបួសធ្ងន់ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តគ្នា

មនុស្សចំនួន៤នាក់ រងរបួសធ្ងន់ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តគ្នា

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ មនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តគ្នាខូចខាត២គ្រឿងគោយន្តច្នៃដឹកធុងបាស់១គ្រឿង នៅចំណុចដើមពោធិ៍យាយម៉ៅស្ថិតភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តតូយោតាព្រូសពណ៌ឈាមជ្រូក បានបើកបរក្នុងទិសដៅពីកើតមានលិចរឺពីក្រុងសិរីសោភ័ណចូលមកក្រុងប៉ោយប៉ែត បានរ៉េចង្កូតទៅបុករថយន្តតូយោតាធុនត្រាពណ៌សហើយក៏ជ្រុលទៅបុកគោយន្តដឹកធុងបាស់ដែលបើកបរបញ្ច្រាស់ទិសគ្នាពីលិចមកកើតរឺបណ្តាលមានអ្នករងគ្រោះស្រាល៤នាក់។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកំលាំងអធិការរងផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតចុះមកអន្តរាគមន៍និងសម្រួលចរាចរណ៍និងពិនិត្យនិងវាស់វែង។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តព្រូសដែលបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយធ្វើការវាស់វែងរថយន្ត២គ្រឿងនិងគោយន្ត១គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង