Banner KNP Detail Top

ជនជាតិចិន បើករថយន្តមួយគ្រឿង បុកផាស្អាប់រះចូលផ្ទះអ្នកស្រុក

ជនជាតិចិន បើករថយន្តមួយគ្រឿង បុកផាស្អាប់រះចូលផ្ទះអ្នកស្រុក ធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ រងរបួសធ្ងន់ស្រាល

ខេត្តបន្ទាយមានជ័យ ៖ នៅ ថ្ងៃទី៣០ខែមិនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥ត្រង់ចំណុចខាងលិចយានដ្ឋានជួសជុលរថយន្តឆាន់គឹមសេង,ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាកតូយូតាឡែនគ្រីសស័រ ពណ៍ស ពាក់ផ្លាកលេខ កម្ពុជា KIM-HY88 បើកបរដោយជនជាតិចិនពីកើតទៅលិច ក្នុងល្បឿនលឿន បានបុកពីក្រោយម៉ូតូផាសអេប មួយគ្រឿង ពណ៍ស ពាក់ផ្លាកលេខ បាត់ដំបង 1AK-5259 បើកបរដោយឈ្មោះ ខៃ ភារៈ ភេទប្រុស ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន១,សង្កាត់អូរជ្រៅ,ក្រុងប៉ោយប៉ែត ហើយរថយន្តបានជ្រុលទៅបុកផ្ទៈប្រជាពលរដ្ឋនៅខាងជើងផ្លូវ បណ្តាលអោយម្ចាស់ផ្ទះឈ្មោះ ហេង សុខខេង ភេទប្រុស អាយុ១៨ឆ្នាំ សិស្ស រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ប៉ ក្រុងប៉ោយប៉ែតកំពុងដេកសំរាកនៅក្នុងផ្ទះបណ្តាលអោយគ្រោះថ្នាក់តែម្តង ។

ជនរងគ្រោះរួមមាន ៖
១/ឈ្មោះ ខៃ ភារៈ ភេទប្រុស ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន១,សង្កាត់អូរជ្រៅ,ក្រុងប៉ោយប៉ែត (ស្លាប់នៅកន្លែងកើតហេតុ)ជាអ្នកបើកបរម៉ូតូផាស់អេប ។
២/ឈ្មោះ ហេង សុខខេង ភេទប្រុស អាយុ១៨ឆ្នាំ សិស្ស រស់នៅភូមិបាលិលេយ្យ២,សង្កាត់ប៉ប៉,ក្រុងប៉ោយប៉ែត(រងរបួស)ត្រូវបានសាច់ញាតិដឹកយកទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ។
០៣/អ្នកបើកបររថយន្ត (ក្តាប់ឈ្មោះពុំទាន់បាន)ជាជនជាតិចិន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានកំលាំងនៅយាមកាម។
ដោយឡែករថយន្ត (ខូចខាតធ្ងន់)
-ម៉ូតូផាស់អេប (ខូចខាតធ្ងន់) ៕

 

អត្ថបទដែលជាប់ទាក់ទង