Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត១គ្រឿង បុកជាមួយនឹងម៉ូតូមួយគ្រឿង

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត១គ្រឿង បុកជាមួយនឹងម៉ូតូមួយគ្រឿង

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ ព្រៃស ទល់មុខហាងឫស្សីផ្អែម ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នារសៀលថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២៤ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើប ១គ្រឿងបំពាក់ស្លាកលេខ កម្ពុជា-NITA.099 ។ បើកបរដោយជនជាតិខ្មែរ បានប៉ះគ្នាយ៉ាងពេញទំហឹងជាមួយនឹងម៉ូតូម៉ាក ឌ្រីមសង់ឆ្នាំ២០១៨ បំពាក់ស្លាកលេខ ភ្នំពេញ-DC 4192 បណ្ដាលអោយភាគីខាងម្ចាស់ម៉ូតូ(របួសធ្ងន់)ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។


ចំណែកម្ចាស់រថយន្ត រងចាំដោះស្រាយជាមួយជនរងគ្រោះ តាមសំណងថ្លៃព្យាបាលនឹងជួសជុលថ្លៃខូចខាតម៉ូតូរបស់ជនរងគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង