Banner KNP Detail Top

បុរសម្នាក់ បានស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូបុកជាមួយរថយន្ត

បុរសម្នាក់ បានស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូបុកជាមួយរថយន្ត

ខេត្តកំពង់ស្ពឺ៖ កាលពី រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០២៤ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីម៉ូតូបុកជាមួយរថយន្ត លើផ្លូវលេខ១៤០ ត្រង់ចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1X-7783 អ្នកបើកបរឈ្មោះ អាន សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ(ស្លាប់) រស់នៅភូមិសារ៉ាម ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បួងទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តគ្រឿង ម៉ាកកាម៉ារី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-6972 ។


អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយពេលកើតហេតុ) ដែលកំពុងបើកបរបញ្ជ្រាសទិសគ្នា ពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
សមត្ថកិច្ចបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើវាស់វែងព្រមទាំងបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងទាំង២គ្រឿង រក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង៕

អត្ថបទដែលជាប់ទាក់ទង