Banner KNP Detail Top

មេតុងទីនអនឡាញ អឿន ម៉ូលីកា ត្រូវបានបញ្ជូនមកសាកសួរ តាមបណ្តឹង របស់ឈ្មោះ រឿន ដាវីន ករណីឆបោកលុយ ច្រើនម៉ឺនដុល្លា ជាម្ចាស់បណ្តឹងទី៣

មេតុងទីនអនឡាញ អឿន ម៉ូលីកា ត្រូវបានបញ្ជូនមកសាកសួរ តាមបណ្តឹង របស់ឈ្មោះ រឿន ដាវីន ករណីឆបោកលុយ ច្រើនម៉ឺនដុល្លា ជាម្ចាស់បណ្តឹងទី៣


ភ្នំពេញ ៖ មេតុងទីនអនឡាញ អឿន ម៉ូលីកា ត្រូវបញ្ជូនមកសាកសួរ តាមបណ្តឹង របស់ឈ្មោះ រឿន ដាវីន ករណីឆបោកលុយ ច្រើនម៉ឺនដុល្លា ជាម្ចាស់បណ្តឹងទី៣ នៅព្រឹក ដ្ងៃទី ១៩ មករា ២០២៣ ។

សូមរំលឹកព័ត៌មាន! មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។
នេះបើយោងតាមការបញ្ជាក់អោយដឹងពី សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងកំពុងបញ្ជូនខ្លួនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង