Banner KNP Detail Top

ជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង បុកចូលផ្ទះប្រជាពលរដ្ឋ

ជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង បុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាត

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់បើករថយន្ដឡិចស៊ីស RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-9353 ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកែងបំបែកជា៣ អ្នកបើកបរបួងចង្កូតមិនទាន់ ជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរបងនឹងអីវ៉ាន់ក្នុងផ្ទះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ រីឯរថយន្ដគាបជាប់បើកទៅមុខលែងរួច តែជាសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះទេ ចំណែកអ្នកបើកបររថយន្ដ ក្រោយពីបើកបុកចូលផ្ទះប្រជាពលរដ្ឋរួចហើយបានបើកទ្វារថយន្ដរត់គេចខ្លួនបាត់ស្រមោល។


សមត្ថកិច្ចជំនាញនគរបាលចរាចរផ្លូវគោកខណ្ឌសែនសុខ ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ ដោយភាគីរថយន្ដបង្កព្រមសងថ្លៃខូចខាត ទៅភាគីម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង ៕

អត្ថបទដែលជាប់ទាក់ទង