Banner KNP Detail Top

យុវជនម្នាក់បានរងរបួសធ្ងន់ ខណៈបើកម៉ូតូលឿនជ្រុលចង្កូតធ្លាក់ផ្លូវដួលខ្លួនឯង

យុវជនម្នាក់បានរងរបួសធ្ងន់ ខណៈបើកម៉ូតូលឿនជ្រុលចង្កូតធ្លាក់ផ្លូវដួលខ្លួនឯង

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ុន តុលា អាយុ២២ឆ្នាំ មានទីលំនៅភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ កំពង់ធំ 1L-7516 ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈដល់ចំណុចកើតហេតុបានរេចង្កូតធ្លាក់ផ្លូវ ដួលខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ ។


បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំប្រគល់ឲ្យសាច់ញាតិ នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង