Banner KNP Detail Top

ស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ ជាភាគីខាងម៉ូតូ បានស្លាប់ ភា្លមៗនៅកន្លែងកើតហេតុ នៅព្រះសីហនុ

ស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ ជាភាគីខាងម៉ូតូ បានស្លាប់ ភា្លមៗនៅកន្លែងកើតហេតុ នៅព្រះសីហនុ

ព្រះសីហនុ ៖ នៅ ថ្ងៃទី២៩.០៥.២០២៤ ស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ ជាភាគីខាងម៉ូតូ បានស្លា.ប់ ភា្លមៗនៅកន្លែងកើតហេតុ ក្រោយត្រូវរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ(រត់គេច) បើកបុ.កពីក្រោយម៉ូតូ ក្នុងទិសដៅស្របគ្នាពី ខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦២-១៦៣ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានបានបញ្ជាក់ថា សា.កស.ព. ត្រូវបានប្រគល់អោយសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណៃ រីឯវត្តុតាង (ម៉ូតូ) បានយកមករក្សារទុក្ខជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ដមិនស្គាល់ម៉ាកបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់មុនពេល កម្លាំងជំនាញទៅដល់ ហើយកម្លាំងជំនាញកំពុងបន្ដស្រាវជ្រាវដើម្បីយកមកដោះស្រាយតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង