Banner KNP Detail Top

បុរសម្នាក់ បើករថយន្តមួយគ្រឿង ជាន់ហ្វ្រាំងមិនជាប់ បួងចង្កូតរេជ្រុលទៅបុករះ

បុរសម្នាក់ បើករថយន្តមួយគ្រឿង ជាន់ហ្វ្រាំងមិនជាប់ បួងចង្កូតរេជ្រុលទៅបុករះ រថយន្ត០១គ្រឿង និងម៉ូតូ០៣គ្រឿង

ភ្នំពេញ ៖ កាលពីវេលាម៉ោង០២និង៤០នាទីរសៀលនេះ ស្ថិតនៅត្រង់ចំណុចភោជនីយដ្ឋាន ហេង ហួត តាមបណ្តោយផ្លូវលេខ៤៣២ កែងផ្លូវលេខ១៥៥ ក្នុងសង្កាត់ទួលទំពូងទី០១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ គេឃើញបុរសម្នាក់ បើករថយន្ត០១តោនកន្លះ ម៉ាក KIA ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2V-9912 បើកតាមបណ្តោយផ្លូវ៤៣២ ក្នុងល្បឿនលឿនខ្លាំង ខណៈមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានរេចង្កូតទៅបុករះ រថយន្តមួយគ្រឿង ម៉ាក Mitsubishi ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2CB- 3669 កំពុងចតនៅខាងមុខហាង បណ្តាលអោយរងការខូចខាត កាងខាងមុខផ្នែកខាងស្តាំ នៃរថយន្ត ។ ដោយរថយន្តបង្ក មិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូ០៣គ្រឿងបន្ថែមទៀត ក្នុងនោះមានម៉ាក ហុងដាឌ្រីមចំនួន០២គ្រឿង ហុងដាវេវ ០១គ្រឿង និងម៉ូតូ Today ០១គ្រឿងផងដែរ ហើយរថយន្តបង្កទៅជ្រុលបានទៅបុកផ្ទប់ទូគុយទាវ ជាប់នឹងកន្លែង ទៅមុខលែងរួច ។ គាត់បើករថយន្តខាងលើ ជារៀងរាល់ថ្ងៃមិន ដែលមានបញ្ហាអ្វីឡើយ ។ ប៉ុន្តែនៅរសៀលនេះ រថយន្តរបស់គាត់មិនដឹងជាមានបញ្ហាអ្វីក៏ស្រាប់តែជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុករះចូលក្នុងភោជនីយដ្ឋានខាងលើតែម្តង ។ ភ្លាមៗអ្នកបើករថយន្តបង្កបានធ្វើការទាក់ទងទៅ ថៅកែក្រុមហ៊ុន ដើម្បីមកដោះស្រាយផងដែរ ។


សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើករថយន្តបង្ក យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី០១ ដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង