Banner KNP Detail Top

ក្រឡាប់ឡាន បណ្តាលឲ្យ..ស្លា..ប់..ម្នា..ក់. រ..បួ..ស..២..នាក់

ក្រឡាប់ឡាន បណ្តាលឲ្យស្លាប់ម្នាក់ របួស២នាក់

មណ្ឌលគិរី : យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ក្រឡាបរថយន្តមួយកាលពីព្រឹកថ្ងៃទី ១១ កក្កដា នេះ នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលរងគ្រោះម៉ាក TACOMA ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AT-847 9 ។ ប្រភពថា មិនដឹងមូលហេតុអ្វីរថយន្តនោះបានរេចង្កូតទៅបុកបង្កោលភ្លើង ហើយតូបលក់ដូរនៅក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់បាត់បង់ជីវិតស្ត្រីម្នាក់ និងរងរបួស ធ្ងន់ ២នាក់ ។ គេបញ្ជាក់ថា ជនរងគ្រោះទាំងនោះមានស្រុក កំណើត នៅភូមិស្រឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ សាកសពត្រូវបានបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំង ៕

អត្ថបទដែលជាប់ទាក់ទង