Banner KNP Detail Top

រថយន្តមួយគ្រឿង បុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត

រថយន្តមួយគ្រឿង បុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ៖ ហេតុការណ៍នេះកេីតឡើងនៅ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្តស៊េរីទំនើបALPHARDបេីកដោយបុរសជនជាតិចិនម្នាក់ ជ្រុលទៅបុុកនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតអស់១កង់ ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាត ។

មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ទំនងជាស្រវឹង បើករថយន្តស៊េរីទំនើបម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ 0082 បេីកបរតាមបណ្ដោយផ្លូវសុធារសក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្តរេចង្កូតទៅបុកនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតរលំអស់ចំនួនមួយកង់ ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខបាក់កង់មុខខាងឆ្វេង ទៅមុខលែងរួច ក្នុងហេតុការណ៍នេះដែរមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ អ្នកបើកបរគឺបានចុះគេចខ្លួនទៅបាត់ ។

ក្រោយកើតហេតុនៅសល់តែរថយន្តត្រូវប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង