Banner KNP Detail Top

បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកសំយ៉ាបឃ្លាំងមួយកន្លែង រួចបន្តបុកចូលផ្ទះពលរដ្ឋលក់ចាប់ហួយ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកសំយ៉ាបឃ្លាំងមួយកន្លែង រួចបន្តបុកចូលផ្ទះពលរដ្ឋលក់ចាប់ហួយ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី ថ្ងៃទី២០ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលគេឃើញរថយន្តម៉ាកតូយូតាព្រូស ពាក់ស្លាកលេខភ្នំពេញ 2BQ-0167 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតរថយន្តមកខាងឆ្វេងដៃ ជ្រុលទៅបុក រះបង្គោលដែកសំយ៉ាបឃ្លាំងផ្ទុកសម្ភារៈមួយកន្លែង ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ លក់ចាប់ហ៊ួយបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ចំណែកអ្នកបើករថយន្តមិនមានរងរបួសនោះទេ បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ បានចុះមកដល់ទំនាក់ទំនងទៅសមត្ថជំនាញចរាចរណ៍ ចុះមកធ្វើកំណត់ហេតុ យករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំឱ្យភាគីទាំងសងខាសម្រួលគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង