Banner KNP Detail Top

កៀកចូលឆ្នាំប្រពៃណីចិន និងវៀតណាម បានចូលមកដល់ ស្រាប់តែតារា ស្លៀកសម្លៀកបំពាក់បែបចិន មើលទៅស្រស់ស្អាតគួរអោយគយគន់

កៀកចូលឆ្នាំប្រពៃណីចិន និងវៀតណាម បានចូលមកដល់ ស្រាប់តែតារា ស្លៀកសម្លៀកបំពាក់បែបចិន មើលទៅស្រស់ស្អាតគួរអោយគយគន់

ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដោយនៅពេលមិនយូរនោះទេ សម្រាប់បងប្អូនដែលជាប់ខ្សែស្រឡាយចិន និងវៀតណាម។ ស្រាប់តែតារាប្រុសស្រីឆ្នើមប៉ុន្មានដួងនេះ បានរៀបចំខ្លួនប្រាណដោយការស្លៀកសម្លៀកបំពាក់បែបចិន ដើម្បីយកហេងៗ នៅក្នុងឱកាសឆ្នាំថ្មី ជាពិសេសការទទួលយកនូវអ្វីដែលថ្មីៗ ល្អៗ សម្រាប់គ្រួសារ។
១- តារាសម្តែងពហុជំនាញ លោក ប៉ែន ចំរ៉ុង ដោយតារារូបនេះ បានបង្ហោះនៅគណនីហ្វេសប៊ុករបស់លោក ដោយបានរៀបរាប់ថា កុងស៊ីហ្វាឆាយ អមជាមួយរូបភាពត្រជាក់ភ្នែកនៅការសម្លៀកពាក់បែបចិន លាយឡំជាមួយទឹកមុខញញឹមយ៉ាងពព្រាយ ដើម្បីអបអរទទួលឆ្នាំថ្មីនាពេលខាងមុខនេះ។ បើទាក់ទងជាមួយសិល្បៈវិញ តារារូបនេះ ហាក់ដូចជាមានការមមាញឹកច្រើនជាមួយការងាររបស់ខ្លួន។
២- ពិធីការិនីឆ្នើម អ្នកនាង គង់ សុជាតិ ដោយតារាស្រីឆ្នើមរូបនេះ ក៏បានគ្រងឈុតប្រពៃណីចិនបុរាណបែបអភិជន ដោយពាក់ជាមួយគ្រឿងអលង្ការពេជ្រដ៏ប្រណីតៗ និងម៉ូតថ្មីសន្លាងថែមទៀតផង។ គួរអោយកត់សម្គាល់ តារាស្រីរូបនេះ ដាក់មួយឈុតនេះ ធ្វើអោយអ្នកគាំទ្រសរសើរមិនដាច់ពីមាត់នោះឡើយ។
៣- អ្នកនាង ខាត់ សុឃីម ដោយតារាស្រីឆ្នើមរូបនេះ បានថតរូបជុំគ្នាជាមួយគ្រួសារតែម្តង ដើម្បីទទួលឆ្នាំថ្មីនៅអ្វីដែលល្អ ទទួលលាភជ័យ សំណាងល្អសម្រាប់គ្រួសារ។ ជាការកត់សម្គាល់ តារាស្រីរូបនេះបានស្លៀកសម្លៀកបំពាក់បែបចិនទាំងគ្រួសារតែម្តង ប៉ុន្តែអមជាមួយឈុតពណ៌ស្វាយឆ្នូត ដោយមើលស្រស់ស្អាត និងមានភាពទាក់ទាញមួយបែបដែរ។ លើសពីនេះ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ក៏បានសរសេរសារជូនពរមហាជន ដោយលើកឡើងថា នាងខ្ញុំ និងក្រុមគ្រួសារតូចរបស់ខ្ញុំ សូមជូនពរ បងប្អូនរកស៊ីមានបាន កុងស៊ីហ្វាឆាយ។


៤- កញ្ញា លី អ៊ីវាធីណា ប្រាកដណាស់ តារាស្រីស្រស់រូបនេះ ជាកូនកាត់ចិន ដូច្នេះទាក់ទងជាមួយទម្លៀមទម្លាប់បែបចិន តារាស្រីរូបនេះពិតបានចេះដឹងច្រើននៅក្នុងការទទួលឆ្នាំថ្មីនាពេលខាងមុខនេះ។ ប្រាកដណាស់ បងប្អូនអ្នកគាំទ្រពិតជាបានស្តាប់រួមមកហើយនៅទឹកដមសម្លេងរបស់តារាស្រីរូបនេះ ជាមួយការបកស្រាយនៅបទចិន ដោយតារារូបនេះធ្វើការមកស្រាយបានយ៉ាងល្អ និងមានសូរសៀងពីរោះរណ្តំចិត្តមហាជនតែម្តង។
៥- តារាស្រី អ្នកនាង ហង្ស សុជាតា តារាស្រីដែលមិនចេះសោះ អ្នកនាង ហង្ស សុជាតា ក៏បានស្លៀកពាក់បែបចិន មានពណ៌ក្រហមស្រស់ឆ្អិនឆ្អៅ អមជាមួយរ៉ូបវែង ប៉ាក់រូបហង្សលម្អងផ្កាសួគ៌ ដោយមើលទៅគួរអោយគយគន់ មានភាពថ្លៃថ្នូរ នៅក្នុងការគ្រងឈុតមួយនេះ។
៦- លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន ដោយតារាមួយគូនេះ បានបង្ហាញរូបភាពផ្អែមជាមួយគ្នាជាមួយសម្លៀកបំពាក់បែបចិន ដោយតារារូបនេះក៏បានភ្ជាប់សារដោយពោលថា សម្រាប់ចូលឆ្នាំចិនលើកនេះ ដូចប្លង់រឿងភាគចិន។ ប្រាកដណាស់ តារាមួយគូនេះ ហាក់ដូចមមាញឹកជាខ្លាំងជាមួយការសម្តែងរបស់ខ្លួន បើទោះបីជារវល់យ៉ាងណា ក៏អ្នកទាំងពីរថតរូបដ៏ស្រស់ស្អាតនេះជូនអ្នកគាំទ្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង