Banner KNP Detail Top

ម៉ូតូសណ្តោងរ៉ឺម៉កខ្នាតយក្ស០១គ្រឿង ផ្ទុកទំនិញខ្ពស់កប់ពពក បើកចេញពីច្រកទ្វាព្រំដែនទ្វេភាគីបុសមន បានប្រមាណ៣គីឡូដី ទៅមុខលែងរួចប្រះខ្លួនដេកផ្ងាជើងឡើងលើ

ម៉ូតូសណ្តោងរ៉ឺម៉កខ្នាតយក្ស០១គ្រឿង ផ្ទុកទំនិញខ្ពស់កប់ពពក បើកចេញពីច្រកទ្វាព្រំដែនទ្វេភាគីបុសមន បានប្រមាណ៣គីឡូដី ទៅមុខលែងរួចប្រះខ្លួនដេកផ្ងាជើងឡើងលើ

ខេត្តស្វាយរៀង៖ នៅ ថ្ងៃទី០៨ តុលា ឆ្នាំ២០២៤ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបុសមន ឃុំបុសមន ស្រុករំដួល។ ម៉ូតូសណ្តោងរ៉ឺម៉កកែឆ្នៃ០១គ្រឿងនេះគឺបានដឹកទំនិញពីប៉ុស្ត៍ច្រកទ្វាព្រំដែនទ្វេភាគីបុសមន ជាទំនិញនាំចូលពីប្រទេសវៀតណាមដឹកឆ្ពោះទៅតាមផ្លូវជាតិលេខ៣ រួចបន្តទៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ខណៈមកដល់ចំណុចកើតហេតុខាងលើ ប្រហែលជាម៉ោង៧ព្រឹក ក៏ខូចម៉ូតូ ម្ចាស់អ្នកបើកបរម៉ូតូក៏ដោះយកម៉ូតូទៅជួសជុលដោយទុករ៉ឺម៉កនៅលើចិញ្ចើមថ្នល់ រហូតដល់ម៉ោង១១និង៣០នាទីព្រឹក រ៉ឺម៉កខ្នាតយក្សនេះបានក្រឡាប់ផ្ងាជើងឡើងលើតែម្តង។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅប៉ុស្ត៍ច្រកទ្វាព្រំដែនទ្វេភាគីបុសមននេះ មានឈ្មួញបាននាំទំនិញពីប្រទេសវៀតណាមចូលមកផ្ទេរនៅផែច្រកទ្វាព្រំដែនបុសមនដោយប្រើប្រាស់រ៉ឺម៉កកែឆ្នៃ ខ្នាតយក្ស គោយន្តកែឆ្នៃ រថយន្តយីឌុបធុនធំ ប្រភេទវ៉េអង ដឹកទំនិញលើសទម្ងន់ខ្ពស់កប់ពពក ហើយតែងតែក្រឡាប់ផ្ងាជើងចាក់ទំនិញចោលពេញផ្លូវ ក៏ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចណាអើពើទេ ទុកឲ្យក្រុមឈ្មួញដឹកទំនិញលើសទម្ងន់ លើសទ្រុងខ្ពស់កប់ពពក ធ្វើចរាចរណ៍លើដងផ្លូវជាតិយ៉ាងរលូន ។

 

អ្នកបើកបរទៀតសោត ភាគច្រើនមិនគោរពច្បាប់ចរាចរណ៍ បើកបរគ្មានក្រមសិលធម៌ គ្មានសុជីវធម៌ បង្កគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវស្ទើរាល់ថ្ងៃ មានស្លាប់ មានរបួសបាក់ជើងបាក់ដៃ គួរឲ្យតក់ស្លុត ដោយសារតែ ការបើកបរមិនគោរពច្បាប់ចរាចរណ៌ ដឹកទំនិញលើសទម្ងន់កែឆ្នៃរ៉ឺម៉ក កែឆ្នៃទ្រុងរថយន្តខុសបច្ចេកទេស ប្រទេសដើមផលិត ហើយបើសមត្ថកិច្ច ជាច្រើនស្ថាបន័ដាក់កម្លាំងតាមដងផ្លូវ ជាហូហែ ក៏ប៉ុន្តែយានយន្តកែច្នៃរថយន្តដឹកទំនិញសំពីងសំពោងលើសទម្ងន់មិនដែលឃើញ ទប់ស្កាត់ឬចាប់ផាកពិន័យទេ ចរាចរណ៍យ៉ាងរលូន ។ ថយន្តកែឆ្នៃទាំងនោះផ្ទុកទំនិញចាប់ពី៤៥តោនទៅ៥០តោន ស្រុតផ្លូវក្រឡាប់ជាញឹកញាប់គួរឲ្យព្រួយបារម្ភៈ មហាជនបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគួរពិនិត្យមើលផងទាន៕

អត្ថបទដែលជាប់ទាក់ទង