Banner KNP Detail Top

បុរសម្នាក់ បើករថយន្តមួយគ្រឿង ចេញពីបុរី ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់រលំអស់២កង់ហើយរថយន្តបន្តជ្រុលទៅបុករបងផ្ទះមជ្ឈមណ្ឌលថែទាំរថយន្ដ និងម៉ូតូមួយកន្លែង ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងនៅ យប់ថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២៤ ទល់មុខច្រកចូលបុរីជីបម៉ុង ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសម្នាក់ បើករថយន្តមួយគ្រឿង ចេញពីបុរី ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់រលំអស់២កង់ហើយរថយន្តបន្តជ្រុលទៅបុករបងផ្ទះមជ្ឈមណ្ឌលថែទាំរថយន្ដ និងម៉ូតូមួយកន្លែង

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងនៅ យប់ថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២៤ ទល់មុខច្រកចូលបុរីជីបម៉ុង ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសម្នាក់បានជិះរថយន្តស៊េរីទំនេីបម៉ាក RANGE ROVER ចេញពីបុរី ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់រលំអស់២កង់ហើយរថយន្តក៍បន្តជ្រុលទៅបុករបងផ្ទះ មជ្ឈមណ្ឌលថែទាំរថយន្ដនិងម៉ូតូមួយកន្លែងបណ្តាលឲ្យរងការខូចខាតបន្ថែមទៀត ។

មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AV 2232 ចេញពីក្នុងបុរីជីបម៉ុងលុះមកដល់ចំណុច កេីតហេតុផ្លូវ ២៧១ស្រាប់តែអ្នកបេីកបរមិនដឹងថាមានរឿងអីនោះទេក៏ស្រាប់តែជាន់ហ្គែររថយន្ដបណ្តាលឲ្យស្ទុះទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់រលំ អស់ចំនួន២កង់ហេីយរថយន្ដ មិនទាន់អស់ល្បឿនក៏បន្តជ្រុលទៅបុុកនិងរបងមជ្ឈមណ្ឌលថែទាំរថយន្ដ និងម៉ូតូយីហោ VR បណ្តាលឲ្យវៀចរបងដែកអស់មួយផ្ទាំងនិងសម្ភារៈមួយចំនួនព្រមទាំងធ្វើអោយរថយន្ត រងការខូចខាតខ្ទេចផែ្នកខាងមុខទៅមុខលែងរួចហើយភ្លាមៗនោះ អ្នកអ្នកបេីកបរមិនមានរងរបួសអ្វីនោះទេបានចេញពីរថយន្ដដេីរគេចចេញទៅបាត់ តែម្តង ។
ក្រោយពេលកេីតហេតុមិនមានការដោះស្រាយ រថយន្ដត្រូវសមត្ថកិច្ច មូលដ្ឋានទាក់ទងជំនាញចរាចរណ៍ វាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង