Banner KNP Detail Top

រថយន្តមួយគ្រឿងនិងត្រាក់ទ័រ បើកបរបញ្ច្រាសទើសគ្នា បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់គ្រូបង្រៀនម្នាក់ និងរងរបួសធ្ងន់ពីរនាក់

រថយន្តមួយគ្រឿងនិងត្រាក់ទ័រ បើកបរបញ្ច្រាសទើសគ្នា បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់គ្រូបង្រៀនម្នាក់ និងរងរបួសធ្ងន់ពីរនាក់

មណ្ឌលគិរី ៖ រថយន្តhi landerនិងត្រាក់ទ័រ បើកបរបញ្ច្រាសទើសគ្នា បុកគ្នាពេញទំហឹង ស្លាប់គ្រូបង្រៀនម្នាក់ និងរងរបួសធ្ងន់ពីរនាក់ កាលពី ថ្ងៃទី២២ខែមករាឆ្នាំ២០២៣ នៅផ្លូវ៧៦ ចន្លោះគីឡូម៉ែត្រលេខ១២៣និង១២៤ស្ថិតនៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ករណីគ្រោះថ្នាក់ចរាចរណ៍ររវាងត្រាក់ទ័រសណ្តោងរឺម៉កនិងរថយន្តTOYOTA HIGHLINDER ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង រថយន្តHighlinder បើកបុកត្រាក់ទ័រសណ្តោងរឺម៉កដែលចតតាមដងផ្លូវ។ អ្នកបើកត្រាក់ទ័ររត់គេចខ្លួនបាត់ហើយទុក្ខត្រាក់ទ័រនៅនិងកន្លែងកើតហេតុ។ អ្នករួមដំណើរឈ្មោះនួន សំណាង ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (រងរបួសធ្ងន់)ត្រូវសម្រាក់ព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្ត។ អ្នកបើករថយន្តឈ្មោះ ហៃ ដាលុច ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរគ្រូបរ្រៀន រស់នៅបច្ចុប្បន្ន ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រថយន្តម៉ាក TOYOTA HlGLIDER ពណ៍ទឹកមាស ផ្លាកលេខភ្នំពេញ2AS. 0219 រងរបួសធ្ងន់ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ បានកន្លះម៉ោងដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យ។ អ្នករួមដំណើរជាមួយរថយន្តឈ្មោះហៃ សៀវមិញ ភេទប្រុស អាយុ៧ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរសិស្ស ត្រូវជាកូន (ពុំមានរងរបួស)។ បច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញប្រអោយក្រុមក្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯមធ្យោបាយត្រូវបានកម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង