Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ២គ្រឿងបុកគ្នា បណ្ដាលមនុស្សម្នាក់ បានរង របួស

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ២គ្រឿងបុកគ្នា បណ្ដាលមនុស្សម្នាក់ បានរង របួស

ភ្នំពេញ ៖ កាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ រថយន្ត០២គ្រឿងបុកគ្នាយ៉ាងពេញទំហំទល់នៅមុខព្រះវិហារអ្នកតាម្ចាស់ស្រុកចាក់អង្រែលើ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន”វិរៈប៊ុនថាំ”មួយគ្រឿងបើកបរដោយបុរសម្នាក់និងម្នាក់ទៀតជាព្រូរ តាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ត្រងកន្លលែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកNISSAN ពណ៌ទឹកប្រាក់កំពុងបត់ឆ្លង់ផ្លូវ មិនប្រយ័ត្នត្រូវរថយន្តដឹកទំនិញបុកពេញទំហឹង រថយន្ដមិនទាន់អស់ល្បឿនរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាងអស់៥កង់ បណ្តាលឲ្យមនុស្សម្នាក់រងរបួស រីឯរថយន្ដរបស់ក្រុមហ៊ុន”វិរៈប៊ុនថាំ”ក្រឡាប់និងមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុរួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីមកធ្វើការវាស់វែង និងយករថយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នាតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង