Banner KNP Detail Top

សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនក្មេងស្រី ជាជនសង្ស័យចំនួន ៩ នាក់ ពាក់ព័ន្ធនឹងករណីវាយតប់គ្នា នៅក្នុងវត្តត្រពាំងក្រឡឹង ស្ថិតក្នុងភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនក្មេងស្រី ជាជនសង្ស័យចំនួន ៩ នាក់ ពាក់ព័ន្ធនឹងករណីវាយតប់គ្នា នៅក្នុងវត្តត្រពាំងក្រឡឹង ស្ថិតក្នុងភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនក្មេងស្រី ជាជនសង្ស័យចំនួន ៩ នាក់ ពាក់ព័ន្ធនឹងករណីវាយតប់គ្នា នៅក្នុងវត្តត្រពាំងក្រឡឹង ស្ថិតក្នុងភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ: កាលពី រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួនក្មេងស្រី ជាជនសង្ស័យចំនួន ៩ នាក់ ពាក់ព័ន្ធនឹងករណីវាយតប់គ្នា នៅក្នុងវត្តត្រពាំងក្រឡឹង ស្ថិតក្នុងភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្មេងស្រីដែលត្រូវឃាត់ខ្លួន រួមមាន: ១.ឈ្មោះ ប៉ា រតនា ហៅអូន អាយុ១៤ឆ្នាំ មានលំនៅ នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច , ២.ឈ្មោះ យ៉ាន ស្រីពេជ្រ អាយុ ១៦ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច, ៣.ឈ្មោះ ទុយ សុខឌី ហៅតែ អាយុ ១៨ឆ្នាំ រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច, ៤. ឈ្មោះ ម៉ែន ពេជ្រណាលីស អាយុ ១៥ឆ្នាំ រស់នៅភូមិក្រាំង ក្វាវ ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច, ៥.ឈ្មោះ ហង់ និរតី អាយុ ១៦ឆ្នាំ រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច, ៦.ឈ្មោះ យ៉ាង ដានី អាយុ១៥ឆ្នាំ ភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច, ៧.ឈ្មោះ យី ម៉ាឌី អាយុ ១៤ឆ្នាំ ភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច,
៨.ឈ្មោះ សារឿន រស្មី ភេទស្រី អាយុ ១៥ឆ្នាំ ភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច
៩.ឈ្មោះ ឈន ករណា ភេទប្រុស អាយុ១៤ឆ្នាំ ភូមិក្រាំងខ្វាវ ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច។
ក្រោយការសាកសួរ ឈ្មោះទាំង ៩នាក់ នេះ និងបក្ខពួក ជាច្រើននាក់ទៀត បានឆ្លើយសារភាពថា ខ្លួនពិតជាមានការជាប់ពាក់ព័ន្ធនឹងករណី បង្កហិង្សាទៅលើភាគីម្ខាងទៀត ដែលមានគ្នា ៥នាក់ បណ្តាលឲ្យរងរបួសស្រាល ពិតប្រាកដមែន ។ ក្មេងរងគ្រោះ ទាំង៥នាក់ ក្នុងនោះមានម្នាក់ជាក្មេងប្រុស រួមមានៈ ១.ឈ្មោះ ជៃ មិនា អាយុ ១៦ឆ្នាំ, ២.ឈ្មោះ ហេង លីណា អាយុ១៦ឆ្នាំ, ៣.ឈ្មោះ ជូ សុជាតា អាយុ១៥ឆ្នាំ, ៤.ឈ្មោះ ចូក សំណាង អាយុ ១៧ ឆ្នាំ និង៥.ឈ្មោះ ព្រំ សុភារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ។ ទាំងអស់គ្នា ជាសិស្សសាលាវិទ្យាល័យ ហ៊ុនសែន ភ្នំស្រួច ស្ថិតក្នុងភូមិក្រាំងខ្ជាយ ឃុំ តាំងស្យា ស្រុកភ្នំស្រួច។
មូលហេតុពាក់ព័ន្ធនឹងករណីវាយតប់គ្នានេះ បណ្ដាលមកពី ពួកគេ មានទំនាស់ពាក្យសម្តី និងធ្លាប់ឌឺដងដាក់គ្នា ជាញឹកញាប់។ ទាក់ទិននឹងករណីនេះ សមត្ថកិច្ចនគរបាលជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទាំង ៩ នាក់ ខាងលើ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។
គូររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ក្មេងស្រីពីរក្រុម ខាងលើនេះ បានទាស់ពាក្យសម្តី ព្រមទាំងបានបង្កអំពើហិង្សា វាយតប់គ្នា នៅក្នុងវត្តត្រពាំងក្រឡឹង បង្កឲ្យមានការរងរបួសទាំងសងខាង៕

អត្ថបទដែលជាប់ទាក់ទង