Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡាន បុកគ្នា បណ្តាលឲ្យរងការខូចខាត នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡាន បុកគ្នា បណ្តាលឲ្យរងការខូចខាត នៅភ្នំពេញ


ភ្នំពេញ ៖ កាលពី ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១១៣ កែងនឹងផ្លូវលេខ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រ មួយគ្រឿង ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AH-5827ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៨ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកជាមួយរថយន្តអាល់ហ្វាដមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AY-4061ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៣ពីត្បូងទៅជើង ចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្តអាល់ហ្វាដក្រឡាប់ផ្ងារជើងម្ខាងរងការខូតខាតយ៉ាងដំណំ ចំណែករថយន្តហាយឡេនឌ័រ បានជ្រុលចង្កូតទៅបុកស្លាកសញ្ញាបង្ហាញលេខផ្លូវបាក់អស់មួយដើម និងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះឡេីយ ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង