Banner KNP Detail Top

អ្នករៀបចំកម្មវិធី Miss planet Cambodia 2020 បានបង្ហាញនូវអារម្មណ៍មិនសុខចិត្ត ទទួលយកបានឡើយ មូលហេតុដោយសារតែ …..

អ្នករៀបចំកម្មវិធី Miss planet Cambodia 2020 បានបង្ហាញនូវអារម្មណ៍មិនសុខចិត្ត ទទួលយកបានឡើយ មូលហេតុដោយសារតែ …..

ភ្នំពេញ ៖ ម្ល៉ោះហើយការចាត់តាំងម្ចាស់មកុដថ្មីនេះបានធ្វើអោយស្រឡាំងកាំង និងសុំយោបល់ត្រឹមត្រូវសមហេតុផលណាមួយថា តើមានចំណុចបែបណាបានជាមានម្ចាស់មកុដថ្មី ទាំងរៀមច្បងមិនបានដឹង ហើយឡើងទៅបំពាក់ជូនអោយគេ ដឹងជាសាធារណៈ?។
អ្នករៀបចំកម្មវិធី Miss planet Cambodia 2020 បានបង្ហាញនូវអារម្មណ៍មិនសុខចិត្តទទួលយកបានឡើយ នៅពេលដែលបេក្ខភាពថ្មីតំណាងកម្មវិធីនេះ ជ្រើសរើសកញ្ញា ពក ស្រីលក្ខ័ណ ដាក់ជាម្ចាស់មកុដ Miss planet Cambodia 2022។ មូលហេតុដោយសារតែ មិនបានប្រកួតត្រឹមត្រូវ ហើយសុខៗចេញមុខបេក្ខភាពថ្មី ថែមទាំងលេចមុខតំណាងកម្ពុជាឆ្ពោះទៅឆាកអន្តរជាតិ។
អ្នករៀបចំកម្មវិធីបានចេញមុខសរសេរបង្ហោះពាក្យពេចន៍មួយចំនួនថា «ជំរាបសួរ ប្រជាជនកម្ពុជា ក្នុងនាមអ្នករៀបចចំកម្មវិធី Miss planet Cambodia ខ្ញុំពិតជាមានក្តីហួសចិត្ត និងពិតជាទទួលយកពុំបាន ចំពោះទង្វើខ្វះភាពទំនួលខុសត្រូវរបស់បុគ្គលមួយចំនួន ដែលឆ្លៀតឱកាសនិងធ្វើរឿងបែបនេះទៅរួច! ខ្ញុំសូមបដិសេដមិនព្រមទទួលយកដាច់ខាត នៅការរៀបចំ និងចាប់ដាក់ Miss planet Cambodia ដើម្បីចូលរួមប្រកួត Miss planet international 2023 , Miss planet Cambodia គឺត្រូវតែជាបេក្ខភាពដែលឆ្លងកាត់ការប្រកួតត្រឹមត្រូវ រហូតដល់ទទួលមកុដ ទោះទើបជា Miss planet Cambodia ពិតប្រាកដ គឺកញ្ញា ប៉ុន សុរ៉ាវត្តី តែម្នាក់គត់ ! សូមជួយបកស្រាយ និងជួយផ្តល់នៅហេតុផលច្បាស់លាស់ដល់ខាងយើងខ្ញុំផង? កុំប្រើវិធីអត្មានិយមរបស់អ្នកមកបំផ្លាញអនាគតក្មេងស្រីដល់ទៅ២នាក់?! ដោយក្តីគោរពអំពីខ្ញុំ»។
គួររម្លឹកថា កញ្ញា ប៉ុន សុរាវត្តី ជាម្ចាស់មកុដ Miss planet Cambodia2020 ។ កញ្ញាជាប់តំណែងពិតមែន តែហាក់ស្ងប់ស្ងាត់ការលើកមុខមាត់នាងអោយបានផុសផុលពីសំណាក់អ្នករៀបចំ។ ម្ល៉ោះហើយកញ្ញា វត្តី បានព្យាយាមកែខៃខ្លួនពីបវរកញ្ញាក្លាយជាតារាសម្តែង និងពិធីការិនីម្នាក់។ វត្តី នៅតែចាត់ទុកអ្នករៀបចំមានហេតុផល ហើយនាងបន្តភាពស្ងប់ក្នុងការមិនតប.តវិញ រឿងមិនយកចិត្តទុកដាក់។ ប៉ុន្តែពេលនេះ ស្រាប់តែលេចវត្តមាន បវរកញ្ញា ស្រអែមស្រស់ ពក ស្រីលក្ខណ៍ ជាម្ចាស់មកុដ ហើយក្លាយជាបេក្ខភាពថ្មី ប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ពក ស្រីលក្ខណ៍ ជាអតីតបេក្ខនារី ប្រកួតចក្រវាឡកម្ពុជា២០២២ បាន១០រូបចុងក្រោយ និងធ្លាប់ប្រកួត Miss Grand Cambodia 2021 ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង