Banner KNP Detail Top

នារីស្រស់ស្អាតម្នាក់ បើករថយន្តមួយគ្រឿង បត់ឆ្លងផ្លូវ ជ្រុលបុកម៉ូតូ កំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាត

នារីស្រស់ស្អាតម្នាក់ បើករថយន្តមួយគ្រឿង បត់ឆ្លងផ្លូវ ជ្រុលបុកម៉ូតូ កំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាត


ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២៣ នៅត្រង់ចំណុចការ៉ាស់សាំងតេលា តាមដោយផ្លូវ ៥៩៨ កែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC-125 ពណ៌ខ្មៅស៊េរីឆ្នាំ 2019 ពាក់ផ្លាកលេខកំពង់ធំ1L-8334ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពី ត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ចាំភ្លើងស្តុប ខណ:នោះក៏មានរថយន្តម៉ាកMazdaមួយគ្រឿងពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ2AF-6938បើកបរដោយនារីស្រស់ស្អាតម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩៨ ទិសដៅពីកើតទៅលិច បានបត់ឆ្វេងដៃឆ្លងផ្លូវក៍ជ្រុលបុកម៉ូតូចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុភាគីទាំងពីរ បានធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីខាងរថយន្តបានចេញសំណងចំនួន ២០០ដុល្លារទៅឲ្យខាងភាគីម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង