Banner KNP Detail Top

បុរសម្នាក់ បើករថយន្តមួយគ្រឿង សង្ស័យម្ចាស់ស្រវឹង រេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាត ដាច់ការឡេទៅបុកលែងរួច

បុរសម្នាក់ បើករថយន្តមួយគ្រឿង សង្ស័យម្ចាស់ស្រវឹង រេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាត ដាច់ការឡេទៅបុកលែងរួច

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីង កាលពី យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតបន្ទាយកងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកអាលផាត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK 9301 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជងទៅត្បូងក្នុងល្បឿនលឿនសង្ស័យស្រវឹង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតបុកចូលផ្ទះប្រជាពរដ្ឋដែលនៅខាងស្តាំដៃបណ្តាលឱ្យរងការខូចខាតទ្វាចំនួន៤ផ្ទាំង ចំណែករថយន្តដាច់ការឡេទៅមុខលែងរួចសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុនេះ ម្ចាស់រថយន្តបង្កគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង