Banner KNP Detail Top

គ្រោះចរាចរណ៍ ដោយស្រ្តីម្នាក់ បើកម៉ូតូ១គ្រឿង រេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញា នៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុ

គ្រោះចរាចរណ៍ ដោយស្រ្តីម្នាក់ បើកម៉ូតូ១គ្រឿង រេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញា នៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ករណីគ្រោះចរាចរណ៍ដោយម៉ូតូ១
គ្រឿងបើករេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញានៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះកើតឡើងនៅក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង ,ម៉ូតូស្ត្រីដែលគ្រោះថ្នាក់នោះ ម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H-4346 ម្ចាស់ឈ្មោះ ចន ស៊ីម ភេទ ស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់) ។
មុនកើតហេតុគេបានឃើញស្ត្រីម្នាក់បើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកបង្គោលសញ្ញានៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យស្លាប់តែម្តង។
ក្រោយពីកើតហេតុភ្លាមៗសមត្តកិច្ចជំនាញនៃអធិការដ្ឋានស្រុកភ្នំព្រឹកក៏បានចុះមកវាស់វែង។ បន្ទាប់មកកម្លាំងសមត្តកិច្ចជំនាញបានយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។
ចំណែកសពស្ត្រីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង